Jack Ma ហាមក្មេងៗជំនាន់ក្រោយមិនឱ្យធ្វើរឿងនេះជាដាច់ខាតបើមិនចង់ឆាប់ចាស់មុនអាយុ!
Connect with us

បែបផែនជីវិត

Jack Ma ហាមក្មេងៗជំនាន់ក្រោយមិនឱ្យធ្វើរឿងនេះជាដាច់ខាតបើមិនចង់ឆាប់ចាស់មុនអាយុ!

ថ្លែងនៅក្នុងវេទិការ​មួយនៅប្រទេសអាហ្វ្រីកខាងត្បូង ​កាលពីពេលកន្លងទៅ​​លោកមហាសេដ្ឋីមានបំផុត​របស់ចិន Jack Ma ​បានលើកទ្បើងថា​ពេលអ្នកនៅក្មេង កុំបារម្ភច្រើន​ពេក ​បារម្ភច្រើន​នាំតែឆាប់ចាស់ទេ។

លោកបានពន្យល់ថា​ពេលនិយាយដល់បច្ចេកវិទ្យាថ្មី ទាក់ទងនឹង​​​ Artificial Intelligence ឬទាក់ទងនឹង​ការរីកចម្រើន​របស់មនុស្សយន្ត ​មនុស្សជាច្រើន​ចាប់ផ្តើមមានព្រួយបារម្ភ។​ អ្នកខ្លះបារម្ភខ្លាច​អស់ការងារ​ធ្វើ​ អ្នកខ្លះ​បារម្ភ​ខ្លាចអាជីវកម្ម​ខ្លួន​ដើរមិនទាន់គេ ​រីឯ​អ្នកខ្លះទៀត​បារម្ភ​មិនដឹងនឹងមានអ្វីកើតទ្បើងនាអនាគតទេ។

លោកមហាសេដ្ឋី Jack Ma ​បានអះអាងថា ​ជឿគាត់ទៅ ​លើលោកនេះ​គ្មាននរណា​ឆ្លាតជាមនុស្ស​យើង​ទេ។ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ​រាប់ពាន់ឆ្នាំកន្លងទៅនេះ​​មានបច្ចេកវិទ្យា​ជាច្រើន​បានកើតទ្បើង ​ដូចជា​អគ្គីសនី​ ជាដើម​ពេលនោះមនុស្សតែងបារម្ភ​ថា​អគ្គីសនី​កើតទ្បើង​ ការងារ​នឹងត្រូវបាត់។ ​តែតាមពិត​បច្ចេកវិទ្យា​ជាច្រើន​បាន ធ្វើឲ្យ​ជីវិតមនុស្ស​កាន់តែប្រសើរទ្បើងវិញទេ។

លោក Jack Ma បានពន្យល់ទៀតថា មនុស្សបង្កើតបច្ចេកវិទ្យាទ្បើង​ព្រោះតែ​បច្ចេកវិទ្យាទាំងនោះ​ធ្វើការបានល្អជាង​ខ្លាំង​ជាងមនុស្ស។​ តែយ៉ាងណា​បច្ចេកវិទ្យាទាំងនោះ​ មិនអាចឆ្លាតជាងមនុស្សទេ។​ កំព្យុទ័រ​មានតែអង្គចងចាំ​​តែមនុស្សយើងវិញមានបេះដូង​ បេះដូងនេះ​ហើយ​ជាប្រភព​នៃថាមពល​ដែលគ្រប់គ្រង​អ្វីៗទាំងអស់​ ហើយម៉ាសុីនទាំងអស់ក្នុងលោកមិនមានបេះដូងទ្បើយ។ (businesscambodia)

មតិយោបល់

ពេញនិយម