ក្រុមតារាកំប្លែងក្មេងៗទាំងនេះឃើញចឹងទេ តែរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួួយខែៗ!!!
Connect with us

ទាក់ទាញ

ក្រុមតារាកំប្លែងក្មេងៗទាំងនេះឃើញចឹងទេ តែរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួួយខែៗ!!!

អាចនិយាយបានថា មានទស្សនិកជន មិនតិចនោះទេបានស្គាល់ពីក្រុមសម្ដែងរបស់ លោក រតនៈ វិបុល តាមរយៈវីដេអូ ផ្សេងៗដែលជាដឹកនាំក្រុមរបស់ក្មេងៗ និងជាអតីតតារា​សម្ដែងមួយ​រូប​ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះក្រុមការងារ ខ្មែរឡូត ក៏បានជួបសម្ភាសន៍ជាមួយនឹង លោក រតនៈ វិបុល ពីរឿងក្រុមសម្ដែងដ៏មានប្រជាប្រិយភាពរបស់ លោក។ ក្នុងនោះផងដែរ លោក បានឲ្យ​ដឹងថា ដំបូងឡើយពួកលោក គ្រាន់តែធ្វើការថត វីដេអូ ខ្លីៗបែបលេងសើចនោះទេ ប៉ុន្តែអ្វីតែនឹកស្មានមិនដល់នោះគឺ មានអ្នកទស្សនាច្រើនមែនទែន ធ្វើឲ្យលោក មានកម្លាំង​ចិត្ត​ក្នុងការ​បង្កើត​វីដេអូ ថ្មីៗបន្តទៀត ។ 

ហើយបើនិយាយពីចំណូលរបស់ក្រុម ក្មេងៗនាពេលបច្ចុប្បន្ននេះវិញ ប្រាប់ហើយចង់ដាច់ផ្ញារ តែម្ដង ដោយមិនដែលនឹកគិតថា រកបានដល់ម្លឹងពី YouTube និងកម្រៃខាងក្រៅរបស់ពួក ថ្នាក់​ហ្នឹង ។ លោក បានបន្តទៀតថា លុយដែលបានពីបណ្ដាញសង្គម YouTube ជាង ២៥,០០០ ដុល្លារ(មានពីគណនី ) និងខាងក្រៅក្នុងមួយខែ ជាង ២ម៉ឺនដុល្លារ បានពីការថតវីដេអូ ខ្លីៗ​បែប​អប់រំ របស់ពួកគេ ។

គួរបញ្ជាក់ដែរថា ដោយសារនាពេលបច្ចុប្បន្ននេះ គណនី YouTube របស់ លោក រតនៈ វិបុល មាន អ្នក Subscribe ជាង១លាន នាក់ ទើបជាហេតុធ្វើឲ្យលោក ទទួលបានកម្រៃច្រើនបែបនេះ ៕ (khmerload)

មតិយោបល់

ពេញនិយម