ធ្វើការឱ្យគេធុញពេកដូរច្រើនកន្លែងនៅមិនត្រូវ សម្រេចចិត្តចេញរកស៊ីឥឡូវកាន់ក្រុមហ៊ុនរាប់លានដុល្លារ!
Connect with us

បែបផែនជីវិត

ធ្វើការឱ្យគេធុញពេកដូរច្រើនកន្លែងនៅមិនត្រូវ សម្រេចចិត្តចេញរកស៊ីឥឡូវកាន់ក្រុមហ៊ុនរាប់លានដុល្លារ!

សហគ្រិនវ័យជាង៣២ឆ្នាំ​របស់ជប៉ុនម្នាក់គឺកញ្ញា Akiko Naka ​ធ្លាប់ជាបុគ្គលិក​ក្រុមហ៊ុន​ធំៗជាច្រើន ហើយធ្លាប់លោតពីមួយទៅមួយ​ដោយមិនដឹងគោលដៅច្បាស់ក្នុងការងារ។ ​ដល់ថ្ងៃមួយឈប់លោត​គាត់បានហក់ចេញទៅរកសុីវិញ ហើយ​បានបង្កើតក្រុមហ៊ុន​មួយមានតម្លៃជាង​៣១៣លានដុល្លារ​ក្នុងរយះពេលខ្លី។

ក្រុមហ៊ុនដែលគាត់បានបង្កើតទ្បើងនោះជាគេហទំព័រជួយមនុស្សរកការងារ​ដែលត្រូវនឹងក្តីស្រមៃជីវិត ដែលគាត់បានដាក់ឈ្មោះថា​ Wantedly។ គេហទំព័រនេះ​ខុសពីគេហទំព័រការងារផ្សេងៗទៀតត្រង់ថា​គេហទំព័រគាត់មិនអនុញ្ញាត្តិឲ្យបង្ហាញនូវប្រាក់ខែនិង​អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។​

សហគ្រិនវ័យក្មេងរូបនេះបានពន្យល់ថាចំណុចពិសេសខុសពីគេត្រង់នេះ​ហើយ​ជាមូលហេតុដែលមនុស្សកាន់តែច្រើន​ចូលចិត្តប្រើគេហទំព័រគាត់​ហើយនេះក៏ជាមូលហេតុគាត់ចង់រកសុី​។​គាត់មិនចង់ឃើញ​យុវជន​ជំនាន់​ក្រោយ​មើលឃើញការងារថាជាគុក​ដែលធ្វើឲ្យពួកគាត់បាត់សេរីភាពនោះទេ។​គាត់ចង់ឃើញ​មនុស្សជំនាន់ថ្មី​​រកការងារ​ដែលត្រូវនឹងជំនាញ​ត្រូវនឹងក្តីស្រមៃខ្លួន​​ដោយ​មិនគិតប្រាក់ខែ​ជាធំនោះទេ។

សហគ្រិនវ័យក្មេងរូបនេះក៏បានបន្ថែមទៀតដែរ​ដោយសារតែសព្វថ្ងៃមនុស្សទៅរកការងារធ្វើមើលឃើញ​តែប្រាក់ខែ​មើលឃើញតែផលប្រយោជន៍ដែលក្រុមហ៊ុន​ផ្តល់ឲ្យនេះ​ហើយ​ដែលពួកគាត់មិនបានធ្វើការដោយពេញចិត្ត​ពេញថ្លើមនោះទេ​។​គាត់ប្រៀបមនុស្សជំនាន់នេះដែលកំពុងធ្វើការគិតតែប្រាក់ខែនេះ​ទៅនឹងត្រីងាប់​ពោលគឺភ្នែកត្រីងាប់នោះ​មិនខុសពីមនុស្សដែលកំពុងស្រេ្តសនឹងការដូចសព្វថ្ងៃនោះទេ៕ (businesscambodia)

មតិយោបល់

ពេញនិយម