បើកំពុងធ្វើការឱ្យគេយកប្រាក់ខែមួយចាយៗ ធ្វើយ៉ាងណាទើបអាចទិញផ្ទះមួយល្វែងបាននឹងគេ? - ANARCHAK
Connect with us

គួរដឹង

បើកំពុងធ្វើការឱ្យគេយកប្រាក់ខែមួយចាយៗ ធ្វើយ៉ាងណាទើបអាចទិញផ្ទះមួយល្វែងបាននឹងគេ?

ការឆ្លៀតពេលក្នុងការវិនិយោគ​​ ខណៈដែលលោកអ្នកជាបុគ្គលិកធ្វើការឲ្យស្ថាប័នក្រុមហ៊ុន វាជា​រឿង​មួយ​​ដ៏ល្អ ព្រោះវាមិនគ្រាន់តែជួយបន្ថែមក្នុងការរកប្រាក់ចំណូលតែប៉ុណ្ណោះទេ តែវាថែម​ទាំងអាច​ជួយ​អ្នក​កាន់តែឆ្លាតវៃក្នុងការធ្វើមុខជំនួញផងដែរ។​​

ជាមួយគ្នានេះពាណិជ្ជកម្ម កម្ពុជា នឹងលើក​តិចនិចចំនួន៤ ដើម្បី​ចែករំលែក​ជាចំណីគំនិត​ដល់ អ្នក​ដែលចង់រៀនធ្វើការវិនិយោគលើវិស័យអចលនទ្រព្យ ទាំងដែលខ្លួនកំពុងធ្វើការឲ្យគេ។

១. រកដៃគូរសហការ

ប្រសិនបើលោកអ្នកមានចំណេះដឹងគ្រាប់គ្រាន់ជុំវិញវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុទេនោះ លោក​អ្នកអាចស្វែងរកដៃគូរណាដែលមានជំនាញនេះមកចូលហ៊ុនជាមួយគ្នា។ ចូរប្រើប្រាស់ជំនាញ​ក្នុង​ការទំនាក់ទំនងរបស់អ្នក ដើម្បីស្វែងរកដៃគូរម្នាក់​ដែលអាចបំពេញ​ចន្លោះ​ខ្វះខាត​ក្នុ​ងយុទ្ធសាស្រ្តននេះ។ ប៉ុន្តែ អ្នកត្រូវមានអ្នកដឹងឭ ឬមានការចុះកិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរឲ្យច្បាស់លាស់តាមរយៈផ្លូវច្បាប់ ដើម្បីចៀសវាងហានិភ័យទៅថ្ងៃក្រោយ។

២.យកទ្រព្យទិញទ្រព្យ

ប្រសិនបើលោកអ្នក មិនមានលុយដុលក្នុងដៃទាំងស្រុងហើយចង់វិនិយោគលើវិស័យអចលនទ្រព្យ អ្នកគួរពិចារណាលើការប្រើប្រាស់ប្រាក់ម្ចី។

ជាទូទៅនៅប្រទេសកម្ពុជា ដើម្បីអាចខ្ចីលុយពីធនាគារបាន អតិថិជនតម្រូវ​ឲ្យមានប្រាក់​មួយភាគដើម្បី​អាច​ប្រើប្រាស់កម្ចីនោះបាន។ ប្រសិនបើអ្នកមានប្រាក់មួយភាគនោះ អ្នកនឹងអាច​ខ្ចីប្រាក់ពីធនាគារ​ដើម្បី​បង្គ្រប់ទិញ និងបង់ការប្រាក់ជាមួយនឹងប្រាក់ខែរបស់អ្នកបាន។

អ្វីដែលជាចំនុចសំខាន់ត្រង់ចំនុចនេះគឺថា ដើម្បីជោគជ័យ​អ្នកត្រូវចេះមើល​ទ្រព្យដែលបម្រុង​នឹង​វិនិយោគ ថាតើ់វាអាចនឹងហុចផលកម្រិតណា មុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីមកវិនិយោគ។

៣. ប្រើប្រាស់គម្រោងជួល

ការប្រើ់ប្រាស់គម្រោងជួល គឺជាយុទ្ធសាស្ត្រមួយ ដែលប្រើក្នុងការទិញអចលនទ្រព្យ ពីម្ចាស់អចលនទ្រព្យដោយមិនទទួលបានសិទ្ធិជម្ចាស់អចលនទ្រព្យជាផ្លូវការទេ។ ក្នុងនោះ អ្នកវិនិយោគលើអចលនទ្រព្យត្រូវចុះហត្ថលេខាជួលរយៈពេលវែងជាមួយម្ចាស់អចលនទ្រព្យ ក៏ដូច​ជា​ចុះហត្ថលេខាទិញអចលនទ្រព្យនោះក្នុងតម្លៃច្បាស់លាស់នារយៈអនាគតមួយ។

ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យមិនត្រូវបានអនុញ្ញាតឲ្យលក់អចលនទ្រព្យនោះទេ រហូត​ដល់​ការ​កំណត់​ដែលបានចារក្នុងកិច្ចសន្យា ហើយអ្នកវិនិយោគក៏ត្រូវត្រៀមប្រាក់ ដើម្បីទិញ​អចលនទ្រព្យ​ក្នុងពេលអនាគតផងដែរ។

តែទោះជាយ៉ាងណា ចំពោះអ្នកដែលមានបំណងទិញ ឬវិនិយោគលើអចលនទ្រព្យថា អ្នកគួរយល់ឲ្យច្បាស់​ជាមុននូវ​គោល​បំណងដែលអ្នកចង់ទិញ ថាតើអ្នកទិញដើម្បីអ្វី? ដើម្បីរស់នៅ ឬដើម្បីវិនិយោគយកប្រាក់ចំណេញ?

ដំបូង អ្នកត្រូវគិតគូរលើការចំណាយប្រចាំខែរបស់អ្នក ដើម្បីងាយស្រួលឲ្យដឹង ពីលទ្ធភាព​នៃការបង់​ការ​ប្រាក់ប្រចាំខែរបស់អ្នក ។ លោកបានបញ្ជាក់ថាអ្វីដែលជាចំនុចសំខាន់ ក្នុងការវិនិយោគក្នុងវិស័យនេះ ត្រូវជ្រើសរើសទីតាំងដែលមានសក្តានុពលសម្រាប់បច្ចុប្បន្ន និងអនាគត ហើយគួរស្វែងរកអចលនទ្រព្យ​ណាដែលលោកអ្នកមានលទ្ធភាពទិញ និងជៀសវាងកុំប្រើកម្ចីហួសប្រមាណ៕ (businesscambodia)

មតិយោបល់

Trending

Copyright © 2019 ANARCHAK