ពិតជាជីវិតថ្លៃមែន! រកឃើញបុរសម្នាក់ដែលរួចផុតពីគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីព្រឹកមិញ ដោយសារតែ....
Connect with us

ថ្មីៗ

ពិតជាជីវិតថ្លៃមែន! រកឃើញបុរសម្នាក់ដែលរួចផុតពីគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីព្រឹកមិញ ដោយសារតែ….

ដូចប្រិយមិត្តបាដឹងហើយថា យន្តហោះមួយគ្រឿង​របស់ Lion Air ប្រភេទ Boeing 737 Max 8 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ចេញ​ពី​ទីក្រុង​ចាកាតា​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Pangkal Pinang ត្រូវបានធ្លាក់ចូលសមុទ្រ Java ហើយ​បំណែក និង​ប្រេង​ជា​ច្រើន​អណ្ដែត​ពាស​ពេញ​ផ្ទៃ​ទឹក។ ហេតុការណ៍ដ៏អាក្រក់នេះត្រូវបានបញ្ជាក់ថាមនុស្សទាំងអស់ក្នុងយន្តហោះបានស្លាប់ទាំងអស់។

ហើយថ្មីៗនេះ គេបានបង្ហាញនៅមនុស្សប្រុសម្នាក់ ដែលមានឈ្មោះថា Sony Setiawan ហើយក៏ជាមនុស្សម្នាក់ដែលមានជីវិតថ្លៃបំផុត ដែលបានគេចផុតពីការស្លាប់ក្នុងករណីធ្លាក់យន្តហោះ Lion Air ប្រភេទ Boeing 737 Max 8 ពីព្រោះតែគាត់មិនអាចឡើងធ្វើដំណើរជាមួយ អ្នកដំណើរ ១៨៩នាក់ផ្សេងទៀត ព្រោះលោកបានជាប់គាំងក្នុងការស្ទះចរាចរណ៍នៅលើផ្លូវទៅព្រលានយន្តហោះ ដូច្នេះហើយលោកបានផ្លាស់ប្តូរឡើងជិះយន្តហោះផ្សេងទៀត។

គួរបញ្ជាក់ផងដែរថាក្នុងយន្តហោះនេះរួមមាននកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។
យោងតាមក្រុមឧតុនិយមវិទូ CNN លោក Haley Brink បានបញ្ជាក់ថា: អំឡុងពេលយន្តហោះ Lion Air ប្រភេទ Boeing 737 Max 8 កំពុងហោះហើរ អាកាសធាតុគឺមានសភាពធម្មតា ខុសពីតំបន់ផ្សេងៗទៀតដែលកំពុងមានខ្យល់បក់ និងរន្ទះ ប៉ុន្តែមិនដឹងថាហេតុអ្វីបានជាយន្តហោះនេះស្រាប់តែបានបាត់ពីប្រព័ន្ធរ៉ាដា។

លោកបញ្ចាក់ថា មុនយប់ថ្ងៃកើតហេតុ គឺយន្ដហោះមួយនេះត្រូវបានគេរកឃើញមានបញ្ហាបច្ចេកទេស ប៉ុន្តែត្រូវវិស្វករជំនាយជួសជុលបានល្អស្អាតឡើងវិញ ប៉ុន្តែស្រាប់តែថ្ងៃហោះហើរបែរជាកើតរឿងដ៏អាក្រក់បែបនេះទៅវិញ ហើយមកដល់ពេលនេះ សាកសព និងរបស់របររបស់អ្នកដំណើរចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ហើយ៕

ប្រភពអត្ថបទ៖ darafb.club

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK