គួរអោយរន្ធត់ណាស់!! នេះជាទិដ្ធភាពអ្នកដំណើរស្រែកយំមុនពេលយន្តហោះធ្លាក់ កាលពីព្រឹកមិញនេះ (មានវីឌីអូ)
Connect with us

ថ្មីៗ

គួរអោយរន្ធត់ណាស់!! នេះជាទិដ្ធភាពអ្នកដំណើរស្រែកយំមុនពេលយន្តហោះធ្លាក់ កាលពីព្រឹកមិញនេះ (មានវីឌីអូ)

បើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន S​traitstimes នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រា​ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។

យន្តហោះរបស់អាកាសចរណ៍​ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុច​ដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេស​ឥណ្ឌូណេស៊ី។ ​ប៉ុន្តែមិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់ពីជោគវាសនា​នៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ រីឯក្រុមគ្រួសារសាច់​ញាតិរបស់ពួកគេ​កំពង់ទន្ទឹមរង់ចំា​ព័ត៌មានបន្ថែមទាំង​ទឹកភ្នែក ហើយមូលហេតុធ្លាក់​ក៏មិនទាន់ត្រូវបានគេបញ្ជាក់​នៅឡើយដែរ។

ដោយឡែក ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក មូហាំម៉េដ ស៊ីយ៉ជី (Muhammad Syaugi) បានឱ្យដឹងដែរថា ក្រុមអ្នកជួយ​សង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់​របស់យន្ដហោះ Boeing 737 MAX 8 នៃ​ក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការ​មុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរក​យន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរ​ទាំងអស់។លោក Syaugi បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា «ក្រុមអ្នក​ជួយសង្រ្គោះ ១៣០នាក់ និង ៣០នាក់​ផ្សេងទៀតមកពី​អង្គភាពដទៃ រួមជាមួយនាវា​បីគ្រឿង ឧទ្ធម្ភាគចក្រ​មួយគ្រឿង និងទូកសង្គ្រោះជាច្រើន​គ្រឿង ត្រូវបានបញ្ជូន​ទៅកាន់ទីតាំង​ដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់…»។

លោកបន្ថែមថា បេសកកម្មសំខាន់​មួយនៅពេលនេះ គឺធ្វើយ៉ាងណា​រកយន្ដហោះ​នេះឱ្យឃើញ ខណៈក្រុមអ្នក​មុជទឹកត្រូវមុជទឹក​ក្នុងជម្រៅពី ៣០ ទៅ ៣៥ម៉ែត្រ។គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះហើរ​លេខ Flight JT-610 របស់​​ក្រុមហ៊ុន Lion Air បានហោះចេញ​ពីអាកាសយានដ្ឋាន​ទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹក​ថ្ងៃចន្ទនេះ ហើយគ្រោងនឹង​ទៅដល់អកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះ​ស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបាន​គេទទួល​ស្គាល់ថា ​បានធ្លាក់ក្រោយហោះ​ឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕

បើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា: Linda Wulandari ​បានបង្ហោះរូបភាពនឹង​ Video ​ដែលខណ:ពេលយន្ដហោះកំពុងធ្លាក់។​ ហេតុការធ្លាក់យន្ដហោះ Boeing 737 MAX 8 នេះមានជើង​ហោះហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។

ប្រភពអត្ថបទ៖ hotelincambodia.com

មតិយោបល់

ពេញនិយម