ចេះតែមានហើយ! ប្រកួតផឹកស្រាស អ្នកឈ្នះស្លាប់ អ្នកចាញ់ដេកពេទ្យ!
Connect with us

ថ្មីៗ

ចេះតែមានហើយ! ប្រកួតផឹកស្រាស អ្នកឈ្នះស្លាប់ អ្នកចាញ់ដេកពេទ្យ!

នំពេញ ៖ បុរសពីរនាក់ណាត់គ្នាប្រកួតផឹកស្រាស ក្នុងម្នាក់ផឹកចំនួន២លីត្រ ជាលទ្ធផលអ្នកឈ្នះបានស្លាប់និង អ្នកចាញ់ដេកសន្លប់ ដោយមិនដឹងខ្លួនកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

អាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ដំបូងគឺឈ្មោះ ញាញ់ ហេន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ បានផឹកស្រា(ស)ភ្នាល់គ្នាជាមួយឈ្មោះ ទូច តេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជាមួយគ្នាអស់ម្នាក់២លីត្រ។

ប្រភពដដែរបន្តថា ក្រោយពីផឹករួច ឈ្មោះញាញ់ ហេន បានដេកស្លាប់នៅផ្ទះ រីឯឈ្មោះ ទូច តេង សន្លប់បាត់ស្មារតីត្រូវ បានក្រុមគ្រួសារដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម។

កម្លាំងជំនាញកំពុងចុះស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះ។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

ប្រភពអត្ថបទ៖ dap-news.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK