ចុងសប្តាហ៍អត់ដឹងទៅណា អាចមកសួនផ្កាឈូករ័ត្ននេះបាន! ចំងាយមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ មាន​ទាំង​កញ្ចុះ​អង្គុយ​លេង និង​ញ៉ាំ​បាយទៀត
Connect with us

ទាក់ទាញ

ចុងសប្តាហ៍អត់ដឹងទៅណា អាចមកសួនផ្កាឈូករ័ត្ននេះបាន! ចំងាយមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ មាន​ទាំង​កញ្ចុះ​អង្គុយ​លេង និង​ញ៉ាំ​បាយទៀត

នៅក្នុង​ឱកាស​ថ្ងៃឈប់សម្រាក មាន​ប្រជាពលរដ្ឋ​មក​​ពី​គ្រប់​ទិស​ទីបាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​មក​លេង​ចំការ​ផ្កាឈូករ័ត្ន នេះ ដោយចំការ​ផ្កាឈូករ័ត្ននេះ ស្ថិត​នៅ​ភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែល​មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។ ហើយអ្វីដែលពិសេសនោះ គឺសួន​ផ្កា​ឈូក​រ័ត្ន នៅ​តាកែវ​នេះ មាន​ទាំង​កញ្ចុះ​អង្គុយ​លេង ឬ​ញ៉ាំ​បាយ ឯតម្លៃ​ជួលវិញត្រឹម​តែ ១០០០០​រៀល ប៉ុណ្ណោះ ។

ទិដ្ឋភាព​នៅ​សួន​ផ្កា​ឈូក​រ័ត្ន​នេះ​មិន​ត្រឹមតែ​អ្នក​ភូមិ​របស់​គាត់​នោះ​ទេ គឺ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុង​ស្រី​មក​ពី​គ្រប់​ទិស​ទី នាំ​គ្នា​មក​លេង​ជា​លក្ខណៈ​គ្រួសារ ដោយ​​មាន​ទឹកមុខ​សប្បាយ​រីករាយ ម្នាក់​ៗ​ថត​យក​ផ្កា​ដាក់​ក្នុង​ទូរស័ព្ទ​រាង​ៗ​ខ្លួន​ថែម​ទៀត សូ​ម្បី​តែ​គាត់​មក​លេង​ម្តង​ហើយ​នោះ​នឹង​ចង់​មក​ម្តងទៀត ។

ចង់ដឹងថា ទិដ្ឋភាព​នៅ​សួន​ផ្កា​ឈូក​រ័ត្ន​នេះ មានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សកម្រងរូបភាពនៅខាងក្រោមនេះ

ប្រភពអត្ថបទ៖ khmertoday

មតិយោបល់

ពេញនិយម