ទីបំផុត! បុរស​អាថ៌កំបាំង​ម្នាក់ដែល នៅ សូ​នី​តា តែងតែ​បិទមុខ​ ពេលនេះ​បានបង្ហាញ​​ហើយ !
Connect with us

ទាក់ទាញ

ទីបំផុត! បុរស​អាថ៌កំបាំង​ម្នាក់ដែល នៅ សូ​នី​តា តែងតែ​បិទមុខ​ ពេលនេះ​បានបង្ហាញ​​ហើយ !

ថ្វីត្បិតតែ​កន្លងមក​មាន​ព័ត៌មានលើកឡើង​ថាស្រីស្អាត នៅ សូ​នី​តា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ក្តី តែ​នាង​មិនដែល​ទទួលស្គាល់​នោះទេ ​។ ជាក់ស្តែង​រាល់ពេល​ដែល​ស្រីស្អាតរូបនេះ ​បង្ហោះ​រូប​ជាមួយ​ម្ចាស់ស្នេហ៍​ម្តងៗ​ នាង​តែងតែ​យក​រូបភាព ស្ទីកគ័រឃ្យូដៗ បិទមុខ​គូស្នេហ៍ ឬ​ពេលខ្លះថត​តែ​ពីក្រោយ​ខ្នងឱ្យឃើញ​តែ​រាង​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ថ្មីៗនេះ​ ស្រាប់តែប្រទះឃើញ នៅ សូ​នី​តា បាន​បណ្តើរគ្នា​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ទៅ​ចូលរួម​មង្គលការ​មួយ ​យ៉ាង​ស្និទ្ធស្នាល​បំផុត ហាក់ចង់បង្ហាញថា ចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែរឹងមាំ ។​

​តាមរយៈ​រូបភាព​ខាងក្រោម​នេះ ​ស្រី​ស្អាត នៅ សូ​នី​តា បាន​បណ្តើរគ្នា​ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ​មួយ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយ​អ្នក​ទាំងពីរ​ មិន​ខ្លាច​ក្រសែរ​ភ្នែក​អ្នក​ជុំវិញខ្លួន​ឡើយ ផ្ទុយទៅវិញ​អ្នក​ទាំងពីរ​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ និង ​គួរឱ្យ​ស្រឡាញ់ ​ឱ្យ​គ្រប់គ្នា​បានឃើញ ។​

​បន្ទាប់ពី​ឃើញ​រូបភាព​ទាំងនេះ និង រូបភាពច្រើនសន្លឹកផ្សេងទៀត ដែលបង្ហាញពីសំភារៈប្រើប្រាស់មានដូចជា ជញ្ជៀន នាឡិកា ពាក់លើរាងកាយរបស់បុរសអាថ៌កំបាំងនៅក្នុងរូបថត ដែលស្រីស្អាត នៅ សូនីតា បង្ហោះនាពេលកន្លងមក ដូចគ្នាជាមួួយសំភារៈប្រើប្រាស់របស់លោក ទិត្យ ថាវរិទ្ធ គឺកាន់តែ​បង្ហាញឱ្យឃើញ​ច្បាស់​ថា បុរស​ដែល នៅ សូ​នី​តា តែងតែ​​លាក់​មុខ​នោះ ជា ​លោក ទិ​ត្យ ថា​វរិ​ទ្ធ យ៉ាងពិតប្រាកដ គ្រាន់តែ នៅ សូ​នី​តា នៅ​ពុំទាន់​ទទួលស្គាល់​ប៉ុណ្ណោះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ រាល់ពេលបង្ហោះរូបភាពជាមួយគូស្នេហ៍ម្ដងៗ មានទស្សនិកជន អ្នកគាំទ្រជាច្រើន តែងតែសរសើរ និង ជូនពរស្រីស្អាតរូបនេះគ្រប់ៗគ្នា។ ទោះបីភស្ដុតាងជាច្រើន បង្ហាញច្បាស់ពីសមាភាពរបស់បុរសអាថ៌កំបាំង តែទស្សនិក​ជន​ជាច្រើន នៅតែទន្ទឹងរង់ចាំ ចំពោះការចេញមុខបកស្រាយ ដោយផ្ទាល់មាត់ពី តារាសម្ដែងដ៏ស្រស់សោភា នៅ សូនីតា ចំពោះរឿងរ៉ាវនេះ ៕

ប្រភពអត្ថបទ៖ popular.com.kh

មតិយោបល់

ពេញនិយម