តើពិតមែនទេ??? ប្រុសៗដែលចូលចិត្តទៅហាត់ប្រាណនៅGym ភាគច្រើនស្រលាញ់ភេទដូចគ្នា?
Connect with us

គួរដឹង

តើពិតមែនទេ??? ប្រុសៗដែលចូលចិត្តទៅហាត់ប្រាណនៅGym ភាគច្រើនស្រលាញ់ភេទដូចគ្នា?

ការសែតមួយរបស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយអំពី បញ្ជីត្រួតពិនិត្យរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដែរក្នុងនោះរួមមានសមាជិក Gym និង អ្នកដែលស្រលាញ់ការបណ្ដុះពុកមាត់ ដែរជាសញ្ញានៃការស្រលាញ់ភេទដូចគ្នារបស់បុរស។ បញ្ចីនេះមានប្រយោជន៍ស្ដីអំពីរបៀបស្វែងរកសមាជិកនៃសហគមន៏ LGBT ដែរត្រូវបានបោះពុម្ពផ្សាយក្នុងការសែតប្រចាំថ្ងៃ Sinar Harian របស់ប្រទេសម៉ាឡេស៊ី ។

Hanafia Malik ដែលជាបព្វជិតអ្នកកាន់សាសនា ឥស្លាមបានបង្ហាញការមិនពេញចិត្តនៃការកើនឡើងនៃអ្នកស្រលាញ់ភេទដូចគ្នា ដែលប្រជាជនម៉ូស្លឹមជាច្រើននៃប្រទេសអាស៊ីអាគ្នេយ៏មួយនេះចាត់ទុកថាវាជាអំពើបាប។ 

ក្នុងនោះដែរគេបានសរសេរទៀតថា ពួកគេចូលចិត្តទៅGym មិនមែនសម្រាប់តែហាត់ប្រាណទេប៉ុន្តែដើម្បីប្រមាញ់បុរសដ៏ទៃ ហើយគេបានបន្ថែមទៀតថា បុរសដែលស្រលាញ់ភេទដូចគ្នាចូលចិត្តនិងចង់បណ្ដុះពុកមាត់ ហើយស្លៀកសម្លៀកបំពាក់ Brand។ មិនតែប៉ុណ្ណោះភ្នែករបស់ពួកចាប់ផ្ដើមក្រឡេមក្រឡើមឡើង និងជ្រើមជ្រួលនៅពេលដែលឃើញប្រុសស្អាតមានសាច់ដុំធំកង់ៗ។

ការស្រលាញ់ភេទដូចគ្នាជាអំពើខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ដែរប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ ហើយដោយច្បាប់អាណានិគមអង់គ្លេសអ្នកដែរស្រលាញ់ភេទដូចគ្នានិងត្រូវផ្ដន្ទាទោសជាប់ពន្ធធានាគា ២០ឆ្នាំ។

ការស្រលាញ់ភេទដូចគ្នារួមទាំងសេរីភាព និង អ្នកកាន់សាសនាឥស្លាមនីកាយស៊ៀ ត្រូវបានគេមើលឃើញថាមានការគំរាមកំហែងដោយពួកអ្នកអភិរក្សសាសនាឥស្លាមនីកាយស៊ុននីរបស់ប្រទេសម៉ាឡេស៊ី ដែរដូចទៅនិង លោក Hanafiah Malik ដែលបានប្រាប់ការសែតថាត្រូវតែមានវីធានការណ៍បន្ទាន់ដើម្បីបញ្ជប់ការកើនឡើងនូវការស្រលាញ់ភេទដូចគ្នា។ ទោះយ៉ាងនេះក្ដីអត្ថបទរបស់ការសែត Sinar Harian មិនត្រូវបានគេពេញចិត្តនិងទទួលយកដោយមនុស្សគ្រប់គ្នាឡើយ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងដែរក្នុងការលើកឡើងរបស់ការសែត Sinar Harian? (RT/AKIRA/upkhmer)

មតិយោបល់

ពេញនិយម