រលកនៃការរិះគន់ពិតជាមានឥទ្ធិពល! ពេលនេះផ្លាកពេទ្យលោកសង្ឈ ដែលតាំងអក្សរចិនលើអក្សរខ្មែរ ត្រូវបានរុះរើចេញហើយ!
Connect with us

ថ្មីៗ

រលកនៃការរិះគន់ពិតជាមានឥទ្ធិពល! ពេលនេះផ្លាកពេទ្យលោកសង្ឈ ដែលតាំងអក្សរចិនលើអក្សរខ្មែរ ត្រូវបានរុះរើចេញហើយ!

ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំង ក្រោយឃើញក្លោងទ្វារចូលមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ បានតម្លើងផ្លាកនៅមុខមន្ទីរពេទ្យបានដាក់ អក្សរចិន នៅលើអក្សរខ្មែរ រហូតមានការប្រតិកម្មយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម តវ៉ាឲ្យស្ថាប័នពាក់ព័ន្ធរុះរើចេញដាច់ខាត ទោះមានហេតុផលអ្វីក៏ដោយ។

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុក Sophors Chan បានឲ្យដឹងថាផ្លាកនោះត្រូវបានរុះរើចេញតាំងពីម៉ោង ៨យប់ ថ្ងៃទី២៤ ខែតុលាម្សិលមិញនេះ។ ដោយមានការបកស្រាយបន្ថែមថា៖

“សូមអរគុណចំពោះការរិះគន់ដើម្បីស្ថាបនារបស់បងប្អូនទាំងអស់ ចំពោះបញ្ហានេះអាជ្ញាធរមូលដ្ឋាន មន្ទីរពេទ្យ និងក្រសួងសុខាភិបាល បានដោះស្រាយចប់ និងដោះផ្លាកនេះចេញតាំងពីម៉ោង៨យប់មកម្ល៉េះ។

ទន្ទឹមនឹងការរិះគន់នេះ សូមបងប្អូនរង់ចាំអបអរសាទរ សមិទ្ធិផលរបស់រាជរដ្ឋាភិបាលមួយនេះផង គឺមន្ទីរពេទ្យខ្នាតអន្តរជាតិ ទំហំ ប្រហែល ៤០ម គុណ ៨០ម ព្រមទាំងបំពាក់ទៅដោយសម្ភារៈបរិក្ខាទំនើប។ សូមអរគុណ”៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK