នៅពេលគេយកកូនជ្រូកពាក់ស្បែកខ្លា មកនៅជាមួយមេខ្លា តើនឹងមានអ្វីកើតឡើង?
Connect with us

ទាក់ទាញ

នៅពេលគេយកកូនជ្រូកពាក់ស្បែកខ្លា មកនៅជាមួយមេខ្លា តើនឹងមានអ្វីកើតឡើង?

នៅ​ក្នុង​សួន​សត្វ​មួយ​​នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ​មាន​មេ​ខ្លា​មួយ​ក្បាល​បាន​កើត​កូន​ជា​ច្រើន​ក្បាល​​ប៉ុន្តែ​កូន​ខ្លា​ទាំង​នោះ​តូច​ៗ​ខុស​ធម្មតា​ព្រោះ​វា​កើត​មុន​កំណត់។ កើត​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ពួក​វា​បាន​ងាប់​ទាំង​អស់។ មេ​ខ្លា​ហាក់​សោក​ស្ដាយ​​ពិបាក​ចិត្ត​ខ្លាំង​ដែល​បាត់​បង់​កូន​ រហូត​ធ្លាក់​ខ្លួន​ឈឺ​មិន​ព្រម​ស៊ី​ចំណី។

ពេទ្យ​សត្វ​មាន​ការ​​បារម្ភ​ពី​សុខភាព​របស់​មេ​ខ្លា​ចេះ​តែ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ក៏​សម្រេច​​​​រិះ​រក​វិធី​ឲ្យ​មេ​ខ្លា​បាន​ឃើញ​​កូន​របស់​វា។ ​ពួក​គេ​បាន​ដើរ​រក​​​តាម​សួន​សត្វ​នានា​​នៅ​ទូទាំង​ប្រទេស ដើម្បី​រក​មើល​កូន​សត្វ​ខ្លា​ទើប​កើត ប៉ុន្តែ​រក​មិន​បាន។

ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​កូន​សត្វ​ជ្រូក​ទើប​កើត​ថ្មី​ៗ​ ​ក៏​ប្រជុំ​គ្នា​រក​អ្វី​រុំ​ខ្លួន​​កូន​ជ្រូក​ឲ្យ​មើល​ទៅ​ដូច​​កូន​ខ្លា។ អ្នក​ថែ​សួន និង​ពេទ្យ​សត្វ​បាន​យក​ស្បែក​ខ្លា​រុំ​ខ្លួន​កូន​ជ្រូក​តែ​ម្ដង។ ពេល​មេ​ខ្លា​ឃើញ​ភ្លាម វា​បាន​សម្ដែង​អារម្មណ៍​រីក​រាយ​ភ្លាម ហើយ​ក៏​ស្រលាញ់​កូន​ជ្រូក​ទាំង​នោះ​ដូច​កូន​ខ្លួន​ដែរ៕

(khmernote)

មតិយោបល់

ពេញនិយម