អស្ចារ្យណាស់! ឆាប់ៗខាងមុខនេះ ព្រលានយន្តហោះថ្មីមួយនឹងលេចរូបរាងឡើងនៅក្រុងប៉ោយប៉ែត ក្នុងទំហំទឹកប្រាក់ប្រមាណ៥០លានដុល្លារ
Connect with us

គួរដឹង

អស្ចារ្យណាស់! ឆាប់ៗខាងមុខនេះ ព្រលានយន្តហោះថ្មីមួយនឹងលេចរូបរាងឡើងនៅក្រុងប៉ោយប៉ែត ក្នុងទំហំទឹកប្រាក់ប្រមាណ៥០លានដុល្លារ

ព្រលានយន្ដហោះថ្មីមួយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមសាងសង់ឡើង នៅក្នុងពេលឆាប់ៗខាងនេះ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ៥០លានដុល្លារអាមេរិក ដើម្បីដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក។

បញ្ជាក់ប្រាប់មកអង្គភាព Fresh News នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចំពោះការសាងសង់ព្រលានយន្ដហោះថ្មី នៅក្នុងក្រុងប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍អនុញ្ញាត ឲ្យក្រុមហ៊ុន «PoyPet Arport Investment» ដែលជាក្រុមហ៊ុនវិនិយោគ សាងសង់ព្រលានយន្តហោះនេះ រួចរាល់ហើយ។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា គម្រោងព្រលានយន្តហោះនេះ នឹងសាងសង់ឡើង លើផ្ទៃដីប្រមាណជាង១០០ហិកតា។ ចំពោះទំហំទឹកប្រាក់វិញ អាចចំណាយទឹកប្រាក់ ចំនួនចន្លោះពី៤០ ទៅ៥០លានដុល្លារអាមេរិក។

ដោយឡែកចំពោះទីតាំងព្រលានយន្តហោះថ្មី នៅក្រុងប៉ោយប៉ែតនេះ លោក ស៊ិន ចាន់សិរីវុត្ថា បានមិនទាន់អាចបញ្ជាក់ទីតាំងនៅកន្លែងណាមួយ នៅឡើយនោះទេ ប៉ុន្ដែលោកបានអះអាងថា ព្រលានយន្តហោះថ្មីនេះ អាចស្ថិតនៅទីតាំងព្រលានយន្តហោះចាស់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅពេលដែលសាងសង់រួចហើយ ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាព្រលានយន្តហោះ សម្រាប់ចុះចតយន្តហោះក្នុងស្រុក។

លោកបានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន «PoyPet Arport Investment» ក៏នឹងរៀបចំតំបន់ឧស្សាហកម្មសេដ្ឋកិច្ច ជាប់នឹងទីតាំងនោះផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគសាងសង់ ព្រលានយន្តហោះថ្មីចំនួន៣ទីតាំងរួមមាន៖ ព្រលានយន្តហោះភ្នំពេញ ស្ថិតនៅខេត្តកណ្តាល, ព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង៕

ប្រភពអត្ថបទ៖ freshnewsasia

មតិយោបល់

ថ្មីៗ2 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង3 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ2 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK