លោកព្រះ! អស់ពីកំពង់សោម ពេលនេះជនជាតិចិនចាប់ផ្ដើមបង្កអនាធិបតេយ្យ នៅឯប៉ោយប៉ែតវិញម្ដង!
Connect with us

ថ្មីៗ

លោកព្រះ! អស់ពីកំពង់សោម ពេលនេះជនជាតិចិនចាប់ផ្ដើមបង្កអនាធិបតេយ្យ នៅឯប៉ោយប៉ែតវិញម្ដង!

មួយរយៈចុងក្រោយនេះ ជនជាតិចិន ហាក់ដូចជាក្រឡុកផ្នែកសន្តិសុខ បង្កភាពឥតសណ្តាប់ធ្នាប់យ៉ាងខ្លាំង ជាពិសេសនៅក្រុងព្រះសីហនុ តែម្តង ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះមានការព្រួយបារម្ភពីសុខសុវត្ថិភាពយ៉ាងខ្លាំង។ ហើយកាលពីពេលថ្មីៗនេះ ចំនែកឯប៉ោយប៉ែតវិញជាគោលដៅទីពីររបស់ពួកចិនដែលនឹងទៅរស់នៅទីនោះ ដោយជនជាតិចិនទាំងនោះកាន់តែខ្លាំងដៃឡើង ។

ជាក់ស្ដែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះល្បាត ក៏បានឃើញជនជាតិចិន 20 នាក់ដើរកាន់ដំបងទិព្វ ស្រែកបង្កអនាធិបតេយ្យ ស្ថិតនៅភូមិ ប៉ាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយប់ ២១.១០.២០១៨ ។ តើបងប្អូនយល់យ៉ាងណា?

គួរបញ្ជាក់ថាថ្មីៗនេះ ជនជាតិចិនចំនួន៩១នាក់​ចូលមកកម្ពុជាខុសច្បាប់ ត្រូវបានចាប់បញ្ជូនឱ្យវិលត្រឡប់ទៅប្រទេសដើមវិញ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រួមសហការជាមួយសមត្ថកិច្ចប្រទេសចិន  កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីជនជាតិចិនទាំងនោះ ចូលមកស្នាក់នៅដោយខុសច្បាប់ និងមួយចំនួនទៀតប្រព្រឹត្តបទល្មើស រកស៊ីដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់បានខ្លះកន្លងមក។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា ជនជាតិចិនទាំង៩១នាក់ ស្រី២១នាក់ ដែលត្រូវបណ្តេញចេញនៅថ្ងៃនេះ គឺពួកគេជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់ ប្រព្រឹត្តបទល្មើសផ្ទុយពីច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបចាប់ខ្លួនកន្លងមកនៅក្នុងខេត្តកំពត៕ (khmershare)

មតិយោបល់

ពីនេះពីនោះ3 days ago

អ្នកឆ្លងជំងឺ Covid-19 ចំនួន៤ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៥១នាក់

ពីនេះពីនោះ3 days ago

ពិតជាមិត្តល្អមែន ! ចិនបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ពីនេះពីនោះ3 days ago

ពេលប្រពន្ធឈឺពោះកាន់តែខ្លំាងឡើងៗ នីរតនា ធ្វើរឿងទាំងនេះមើលរួចគួរឲ្យសរសើរមែន (មានវីដេអូ)

ពីនេះពីនោះ3 days ago

ពិតជាល្អណាស់គាំទ្រ ! អភិបាលស្រុកវ័យក្មេង ប្រើមេក្រូ ផ្សព្វផ្សាយ ដល់យាយតាតាមភូមិ ដើម្បីផ្តល់ព័ត៌មានពីជំងឺកូវីដ១៩​​​​

ពីនេះពីនោះ3 days ago

បុគ្គលិកពេទ្យចិនចាប់ផ្តើមចាកចេញពី Hubei ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញបណ្តើរៗហើយក្រោយធូរស្រាលខ្លាំងពីការវាយលុកដោយ COVID-19

Trending

Copyright © 2019 ANARCHAK