បងស្រីម្នាក់ បង្ហាញអារម្មណ៍ហួសចិត្តពេលទៅឃើញបន្ទប់ទឹកសាលាបឋមសិក្សាបាក់ទូក!​
Connect with us

ថ្មីៗ

បងស្រីម្នាក់ បង្ហាញអារម្មណ៍ហួសចិត្តពេលទៅឃើញបន្ទប់ទឹកសាលាបឋមសិក្សាបាក់ទូក!​

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Pheak Noch I បានរៀបរាប់ទាំងហួសចិត្តថា “អនិច្ចាសុខភាពសិស្សនៅសាលាបឋមសិក្សាបាក់ទូក ទទួលសិស្សចាប់ពីថ្នាក់មត្តេយ្យទៅ តើរោគាអីខ្លះ កូនស្រីខ្ញុំរៀនថ្នាក់ទី២ហើយនៅស្លៀកខោទឹកនោមនៅឡើយ ព្រោះអត់ហ៊ានអោយចូលបន្ទប់ទឹកហ្នឹងទេ សុំម្នាក់១ម៉ាត់ដើម្បីកែលម្អសាលា”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍មិនពេញចិត្ត ព្រមទាំងមានអ្នកខ្លះបានខមិនថា “សាលារៀនគួរតែរកអ្នកអាណាម័យមកជួយសំស្អាតដើម្បីគិតដល់សុខភាពក្មេងៗខ្លះទៅ” និងមានអ្នកខ្លះទៀតបានរៀបរាប់ថា “ខ្ញុំក៏ជាអតីតសិស្សសាលាបឋមសិក្សាដែរ យាយអោយត្រង់ខ្ញុំមិនដែលចូលបង្គន់សាលាសូម្បីតែម្តង ក៏ដោយសារបង្គន់បែបឯង”។

សូមនាយកសាលា មេត្តាជួយធ្វើការជួសជុល និងធ្វើការសំអាតឲ្យបានស្អាតល្អផង ដើម្បីសុខភាពរបស់ក្មេងៗសិស្សសាលា។

ប្រភព៖ Srey Pheak Noch I

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK