ថ្មីៗ
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!

បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន៤នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨ ។
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងក្នុងឱកាសបើកវះកាត់ជំងឺ គ-ថ្លង់ជាផ្លូវការថា ការវះកាត់អ្នកជំងឺគ-ថ្លង់នេះ ទើបតែមានជាលើកដំបូងតែប៉ុណ្ណោះនៅកម្ពុជា សម្រាប់ប្រសិទ្ធិភាពវិញ ធានាថា អាចស្ដាប់ និងនិយាយបានដូចមនុស្សធម្មតា រីឯតម្លៃគឺថោកជាងនៅក្រៅប្រទេស រហូតដល់តែបីដង ដូចនេះបងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិក គ-ថ្លង់ នឹងទទួលបានឱកាសល្អសម្រាប់ពួកគាត់ហើយ ។
នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងបន្ដថា «ជាក់ស្ដែងនៅថ្ងៃទី១៦-១៧ ខែតុលាម្សិលមិញនេះ មន្ទីរពេទ្យយើង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ ធ្វើការវះកាត់ ដល់កុមារ គ-ថ្លង់ចំនួន៤នាក់ ដោយឥតគិតថ្លៃផងដែរ សម្រាប់ប្រសិទ្ធិភាពក្រោយពេលវះកាត់វិញ គឺបានធ្វើឲ្យឪពុកម្ដាយ និងគ្រួសារ របស់កុមារទាំង៤នាក់នោះ ត្រេកអរយ៉ាងខ្លាំង ពេលឃើញកូនគាត់អាចស្ដាប់បាន នឹងអាចឈាននិយាយបាន ក្នុងពេលឆាប់ៗខាងមុខនេះ»។
លោកសាស្ដ្រាបន្ដថា បន្ទាប់ពីធ្វើការវះកាត់ហើយ គាត់អាចស្ដាប់ តែចំពោះការនិយាយមិនទាន់បាននោះទេ ព្រោះគាត់មិនធ្លាប់និយាយ ចឹងគាត់ក្រលាស់អណ្ដាតមិនទាន់ បាន ដូចនេះបន្ទាប់ពីវះកាត់ហើយ យើងនឹងបញ្ជូនគាត់ទៅដាក់សាលារៀន គ-ថ្លង់ ដើម្បីឲ្យគ្រូជួយបង្រៀនក្រលាស់អណ្ដាតបន្ដិចម្ដង រហូតដល់និយាយបានដូចមនុស្សទូទៅ ដោយប្រើប្រាស់ពេលក្រលាស់និយាយ យ៉ាងយូរបំផុត៦ខែ ទៅតាមការហាត់រៀន។
លោកសាស្ត្រាចារ្យ លូ លីឃាង បន្ដទៀតថា «កុមារដែលមានជំងឺគ-ថ្លង់ អាចបង្រៀនឆាប់ចេះនិយាយ ជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ហើយនេះក៏ជាសេចក្ដីសប្បាយរីករាយ ដែលក្រុមគ្រូពេទ្យកម្ពុជា បានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់រសជាតិជីវិតថ្មីមួយផងដែរ ៕ (postkhnews)
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
បែបផែនជីវិត3 years ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!