រដ្ឋបាលខេត្តព្រះសីហនុ៖ ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតទៀតហើយសំរាប់អ្នកក្រុងព្រះសីហនុ
Connect with us

ថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ៖ ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតទៀតហើយសំរាប់អ្នកក្រុងព្រះសីហនុ

ភ្នំពេញ៖ ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ ទឹកស្អាតសំរាប់អ្នកក្រុងព្រះសីហនុ ប្រើប្រាស់ទៀតហើយ ដោយសារថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែក សំរាប់ធ្វើការអភិវឌ្ឍ និងមួយភាគធំទៀតសំរាប់ កែលម្អរឲ្យទៅជាសួន រមណីយដ្ឋានទេសចរណ៍ ។ នេះបើតាមការផ្សព្វផ្សាយ ពីគេហទំព័រររបស់ រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយមុននេះបន្តិច នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។

ក្នុងគម្រោងដែលបានគ្រោងទុក ក៏មានសាងសង់នូវផ្លូវកាត់ ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែង លម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយ លក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងឲ្យក្លាយទៅជា រមណីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។

ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់ឲ្យការប្រើប្រាស់ របស់ប្រជាពលរដ្ឋនៅ ទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុក ទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់ លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព ៕

ប្រភព៖ dap-news.com

មតិយោបល់

ពីនេះពីនោះ45 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK