អ្នកទើបរកលុយបានត្រូវដឹង! ឡាន និង ផ្ទះ តើគួរទិញមួយណាមុនទើបល្អ? ប្រយ័ត្នទឹកភ្នែក!
Connect with us

បែបផែនជីវិត

អ្នកទើបរកលុយបានត្រូវដឹង! ឡាន និង ផ្ទះ តើគួរទិញមួយណាមុនទើបល្អ? ប្រយ័ត្នទឹកភ្នែក!

បន្ទាប់ពីខិតខំធ្វើការអស់រយៈពេលយ៉ាងយូរ និងសន្សំលុយបានមួយចំនួនរហូតដល់អ្នកមានអារម្មណ៍ថាគួរដល់ពេលត្រូវប្រើលុយដើម្បីវិនិយោគលើអ្វីមួយធំ សម្រាប់ធ្វើឱ្យជីវិតកាន់តែប្រសើរ។ មានអ្នកនៅក្មេងៗមួយចំនួនប្រហែលគិតដល់ជម្រើស២ គឺទិញឡានសម្រាប់ជិះ ឬទិញផ្ទះសម្រាប់រស់នៅ (car-vs-house)។

មនុស្សមួយចំនួនប្រហែលគិតថាការទិញឡានគឺចំណាយតិច ងាយស្រួល ព្រោះការមានឡានជិះផ្ទាល់ខ្លួនអាចធ្វើឱ្យពួកគេមានអារម្មណ៍ឯករាជ្យ ម្ចាស់ការនិងមានមោទនភាពដោយអាចធ្វើដំណើរទៅណាមកណាដោយសេរី និងងាយស្រួលដោយមិនពិបាកព្រួយបារម្ភច្រើន។

ក្នុងទីផ្សារបច្ចុប្បន្ន សម្រាប់ការបន្តឡើងថ្លៃសាំងឬហ្គាស និងបញ្ហាចរាចរណ៍លើផ្លូវថ្នល់ តើការទិញឡានជាជម្រើសដ៏ល្អសម្រាប់អ្នកមែនទេ? តែមុនពេលសម្រេចចិត្តថាឡានឬផ្ទះមួយណាល្អជាង អ្នកអាចសាកពិចារណានូវកត្តាមួយចំនួនសិន ដើម្បីឱ្យការវិនិយោគលុយរាប់ម៉ឺនដុល្លាររបស់អ្នកមានប្រសិទ្ធភាព។

តម្លៃធ្លាក់ចុះរបស់ឡាន
គ្រឿងយានយន្ត ត្រូវបានគេហៅថាជាសម្បត្តិបំណុល។ បើកាលណាអ្នកប្រើប្រាស់វាកាន់តែយូរ វាកាន់តែចាស់ ហើយតម្លៃរបស់វាក៏នឹកកាន់ធ្លាក់ចុះពីមួយដំណាក់កាលទៅមួយដំណាក់កាលដែរ។ វាមានឱកាសតិចតួចណាស់ឬគ្មានសោះដែលថា ឡានប្រើប្រាស់ផ្ទាល់ខ្លួននឹងកើនតម្លៃក្នុងពេលខាងមុខបន្ទាប់ពីប្រើប្រាស់អស់មួយរយៈមក។ បើអ្នកទិញវាសម្រាប់ជាជួយសម្រួលការងារវិញ អ្នកនឹងទទួលបានផលប្រយោជន៍ពីវា តែតម្លៃខ្លួនរបស់វានៅតែធ្លាក់ថ្លៃដដែរ។

ពន្ធរថយន្តឡើងថ្លៃជារៀងរាល់ឆ្នាំ
មិនថាប្រភេទឬម៉ាករថយន្តអ្វីទេ ភារកិច្ចបង់ពន្ធជូនរដ្ឋនឹងត្រូវធ្វើជាទៀងទាត់។ អ្នកមិនត្រឹមតែចំណាយទិញរថយន្តទាំងមូលទេ តែត្រូវចំណាយលើការបង់ពន្ធជូនរដ្ឋសម្រាប់ការប្រើប្រាស់ផ្លូវថ្នល់ទៀត ហើយតម្លៃពន្ធក៍ចេះតែកើនឡើងរហូតដែរ។ បើអ្នកប្រើប្រាស់រថយន្តកាន់តែទំនើប ការចំណាយលើការបង់ពន្ធក៏កាន់តែច្រើនដែរ។

ផ្ទះនៅចំទីតាំងល្អអាចកែលម្អជីវិតរបស់អ្នក
មានអ្នកប្រើប្រាស់រថយន្តជាច្រើនបានចំណាយពេលវេលាមិនតិចម៉ោងទេនៅលើផ្លូវថ្នល់ និងជាច្រើននាទីដើម្បីស្វែងរកកន្លែងចតឡាន។ បើអ្នកអាចវិនិយោគលើការទិញផ្ទះដែលនៅក្បែរកន្លែងធ្វើការ អ្នកនិងចំណេញពេលវេលាជាច្រើនសល់ពីការនៅលើផ្លូវថ្នល់ ដោយអាចយកពេលវេលាទាំងនោះមកធ្វើអ្វីដែលអ្នកចូលចិត្តបាន ដូចជាអានសៀវភៅ លេងកីឡា ឬចំអិនអាហារឆ្ងាញ់ៗជាមួយគ្រួសារនៅផ្ទះយ៉ាងរីករាយ ជាជាងអង្គុយក្នុងឡានមួយកន្លែងនិងចុចតែទូរស័ព្ទ។

ផ្ទះអាចលក់ចេញវិញក្នុងតម្លៃថ្លៃលើសដើម
បើអ្នកបានសិក្សាច្បាស់លាស់អំពីអនាគតរបស់តំបន់ឬទីតាំងផ្ទះដែលអ្នកទិញ ដោយមានគម្រោងអភិវឌ្ឍន៍ឬមានគេហដ្ឋារចនាសម្ព័ន្ធល្អៗ ដូចជាផ្លូវថ្នល់ ងាយស្រួលរស់នៅ ជាដើម អ្នកនឹងមានផលចំណេញច្រើនពីផ្ទះរបស់អ្នកនៅថ្ងៃខាងមុខ។ វាប្រហែលមិនបញ្ចេញប្រាក់ចំណេញស្រស់ៗភ្លាមៗមែន តែអនាគតរបស់វាអាចធ្វើឱ្យអ្នកកាន់រីកចំរើនបាន។

មិនថាអ្នកជ្រើសរើសការទិញឡានឬទិញផ្ទះ (car-vs-house) សម្រាប់ការវិនិយោគដំបូងទេ អ្នកត្រូវគិតពីផលត្រលប់រយៈពេលវែងដែលអ្នកទទួលបាន និងលទ្ធភាពដែលអ្នកអាចទ្រទ្រង់ទ្រព្យសម្បត្តិនោះបានកំរិតណា៕ (Realling Pm)

មតិយោបល់

ពេញនិយម