អស្ចារ្យណាស់! ឆាប់ៗខាងមុខនេះ នៅតាមផ្លូវជាតិលេខ ១ នឹងមានសួនកម្សាន្តដ៏ប្រណីតមួយ តម្លៃ ៦០ លានដុល្លារ!
Connect with us

ថ្មីៗ

អស្ចារ្យណាស់! ឆាប់ៗខាងមុខនេះ នៅតាមផ្លូវជាតិលេខ ១ នឹងមានសួនកម្សាន្តដ៏ប្រណីតមួយ តម្លៃ ៦០ លានដុល្លារ!

នៅពេល​ដ៏​ខ្លី​ខាងមុខនេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នឹងមាន​សួន​កម្សាន្ត​ដ៏​ប្រណិត និង ទំនើប​មួយ ដែលមាន​តម្លៃ ៦០​លាន​ដុល្លារ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​បុរី​ប៉េង​ហួត​។​ សួន​កម្សាន្ត​នេះ​នឹងត្រូវ​រចនា​តាមបែប​អ៉​រ៉ុ​ប នៅលើ​ផ្ទៃដី​ទំហំ​ជិត ៨​ហិកតា នឹង​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ ២០១៩​ខាងមុខនេះ ។ ​សួន​កម្សាន្ត​ដ៏​ប្រណិត​នេះ មាន​សំណង់​អគារ​ប្លែកៗ និង លំអ​ទៅដោយ​សួន​ដើមឈើ​ធំៗ សងខាង​ទន្លេ ដែល​អាច​ជិះទូក​បាន និង មាន​ស្ពាន​ស្អាតៗ​ឆ្លងទន្លេ​ចំនូ​ន​បី ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ។

​បើតាម​ព័ត៌មាន ដែល​ទទួលបាន​គឺ​នៅ​តំបន់​ទី​១ មាន​អគារ​រចនាបថ​បែប​ប្រទេស​ស្ក​ត់ឡែ​ន និង អាឡឺម៉ង់​មជ្ឈិមសម័យ ។ នៅ​តំបន់​ទី​២ មាន​អគារ​រចនាបថ​បែប​ហូ​ឡង់ និង បារាំង​សម័យកាល​រស់​ឡើងវិញ​នៃ​អរិយធម៌​ដ៏​រុងរឿង ។ តំបន់​ទី​៣ មាន​អគារ​រចនាបថ​បែប​អ៊ីតាលី​នៃ​ទន្លេ​វេ​នី​ស និង តំបន់​ផ្សេងៗ​ទៀត​។ ដោយ​អាគារ​និ​មួយៗ ស្ថិត​នៅក្បែរ​មាត់ទន្លេ​នេះ​នឹងត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ភោជនីយដ្ឋាន​សម្បូរបែប​មាន​អាហារ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ ជាដើម​។​

​វិស្វករ និង ស្ថាបត្យករ​ជាតិ និង អន្តរជាតិ ដែល​បានធ្វើឱ្យ​គម្រោង​នេះ ទទួលបាន​ពាន​ចំនួន​ពីរ​គឺ​ពានរង្វាន់​ផ្នែក​ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​សួន​លំហែរ ដែល​ល្អ​ជាងគេ​លំដាប់​ផ្កាយ​ប្រាំ​នៅ​ឆ្នាំ​២០១៦ និង ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍ សួន​លំហែរ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ ក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ការិយាល័យ​នៅ​ប្រទេស​អង់គ្លេស ។ គម្រោង​នេះ​នឹង​បើក​ស្វា​គម​ន៏ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​ប៉េង​ហួត និង​សាធារណៈជន​ទូទៅ ដែល​ស្វែងរក​កន្លែង​សម្រាកលំហែរ និង ញ៉ាំ​អាហារ​ប្រកបដោយ​ផាសុកភាព ៕

ប្រភពអត្ថបទ៖ popular.com.kh

មតិយោបល់

ពេញនិយម