ប្រយ័ត្នធ្ងន់ក! ប្រព័ន្ធ​ចំណត​យានយន្ត​ថ្មី​នៅ​​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែលអ្នកគួរដឹង
Connect with us

គួរដឹង

ប្រយ័ត្នធ្ងន់ក! ប្រព័ន្ធ​ចំណត​យានយន្ត​ថ្មី​នៅ​​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែលអ្នកគួរដឹង

កាល​ពី​ដើម​ខែ​​សីហា​ ប្រព័ន្ធ​ចំណត​យានយន្ត​ថ្មី​នៅ​​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​ដំណើរ​ការ ដែល​មាន​គិត​កម្រៃ​លើ​ការ​​​​ចត​ពីរ​ប្រភេទ​រួម​មាន​ការ​ចត​នៅ​តាម​ចំណត​ធម្មតា និង​ការ​ចត​នៅ​លើ​ផ្លូវ​លឿន​ពិសេស​ដើម្បី​ដាក់​អ្នក​ដំណើរ​ចុះ។

ការ​ចត​តាម​ចំណត​ធម្មតា​គឺ​គិត​កម្រៃ​ចាប់​ពី ២០០០ រៀល រហូត​ដល់ ៨០០០ រៀល​ អាស្រ័យ​លើ​​រយៈពេល​នៃ​ការ​ចូល​ចត និង​អាស្រ័យ​​លើ​កម្ពស់​នៃ​យាន​ជំនិះ ហើយ​ត្រូវ​បង់​ទឹក​ប្រាក់​បន្ថែម​ប្រសិន​បើ​ចត​លើស​ម៉ោង​ដែល​បង្ហាញ​ក្នុង​តារាង​តម្លៃ។​

ដោយ​ឡែក​ការ​ចត​លើ​ផ្លូវ​លឿន​​ពិសេស​គិត​កម្រៃ​​ចាប់​ពី ២០០០ រៀល រហូត​ដល់ ៦០ ០០០ រៀល​ឯណោះ។ ការ​​ចត​លើ​ផ្លូវ​លឿន​ពិសេស​នេះ​នឹង​ត្រូវ​គិត​កម្រៃ​បន្ថែម​ ៤០ ០០០ រៀល​ រៀង​រាល់​ ៣០ នាទី បើ​សិន​ចត​លើស​ពី​ម៉ោង​ដែល​បង្ហាញ​ក្នុង​តារាង​តម្លៃ។ យ៉ាងណា​ក្ដី​ច្រក​ផ្លូវ​លឿន​​ពិសេស​​នេះ​មិន​គិត​កម្រៃ​លើ​រ៉ឺម៉ក​មក​ពី​ក្រៅ សម្រាប់​ការ​ចត​រយៈពេល​​ក្រោម​ ១០ នាទី។

គួរ​ដឹង​ថា​ប្រព័ន្ធ​ចំណត​យានយន្ត​ថ្មី​ដំណើរ​ការ​​តាម​ ៣ ដំណាក់​កាល​ងាយៗ ដោយ​ទី​មួយ​​ចុច​យក​សំបុត្រ​នៅ​ច្រក​ចូល, ទី​ពីរ​បង់​លុយ​​មុន​ពេល​ត្រឡប់​ទៅ​យានយន្ត​នៅ​បញ្ជរ​បង់​លុយ និង​ទី​បី​ស្កេន​សំបុត្រ​នៅ​ច្រក​ទ្វារ​ចេញ៕

ប្រភពរូបភាព៖ Cambodia Airport

មតិយោបល់

ពេញនិយម