រឿង 3 យ៉ាងដែលអ្នករកស៊ីលុយធំ តែងតែប្រកាន់ខ្ជាប់យ៉ាងជាប់មិនហ៊ានបំពាន!
Connect with us

បែបផែនជីវិត

រឿង 3 យ៉ាងដែលអ្នករកស៊ីលុយធំ តែងតែប្រកាន់ខ្ជាប់យ៉ាងជាប់មិនហ៊ានបំពាន!

អ្នកប្រាកដជាបានដឹងរួចហើយថា មុននិងអាចចាប់ផ្តើមអាជីវកម្មអ្វីមួយបាន គឺទាមទារឱ្យម្ចាស់អាជីវកម្មមានចំណេះដឹងខ្លះៗទាក់ទងនិងការគ្រប់គ្រង ជំនាញទីផ្សារ តិចនិកក្នុងការលក់ ព្រមទាំងចំណេះដឹងផ្នែករដ្ឋបាល និងគណនេយ្យផ្សេងៗជាដើម។ ក៏ប៉ុន្តែ នៅមានជំនាញសំខាន់៣ផ្សេងទៀតដែលអ្នកគួរសិក្សាស្វែងយល់បន្ថែម ដើម្បីធ្វើឱ្យអាជីវកម្មអ្នកកាន់តែជោគជ័យ។ ជំនាញទាំង៣នោះ រួមមាន៖

១​.ចេះប្រើប្រាស់មនុស្ស

រឿងដែលអ្នកត្រូវចេះមុនគេ គឺចេះប្រើប្រាស់មនុស្សឱ្យអស់ពីលទ្ធភាព ប្រើប្រាស់ឱ្យចំគោលដៅតាមជំនាញ សមត្ថភាពនិងទេពកោសល្យរបស់បុគ្គលិក។ ទាញយកទឹកចិត្តមនុស្សឱ្យស័្មគ្រស្លាប់ធ្វើការងារជាមួយអ្នក តាមរយៈការផ្តល់ឱ្យពួកគេនូវការគោរពឱ្យតម្លៃ ផ្តល់សិទ្ធអំណាចលើការងាររបស់គេ និងផ្តល់ជាការលើកទឹកចិត្ត គួបផ្សំនិងប្រាក់ចំណូលមធ្យម ជាពិសេសគឺឱកាសរីកចម្រើនដល់បុគ្គលិក។

២. ចេះប្រើប្រាស់លុយ

នៅត្រង់ចំណុចនេះ ផ្តោតសំខាន់លើការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយភាពវ័យឆ្លាត ដោយមិនខ្វះថាចំណូលអ្នកតិច ឬក៏ច្រើន ហើយស្មុកស្មាញកម្រិតណានោះទេ បញ្ហាគ្រប់គ្រងលំហូរសាច់ប្រាក់ត្រូវតែធ្វើឱ្យបានល្អ និងច្បាស់លាស់បំផុត ព្រោះថាការចំណាយដែលមិនត្រឹមត្រូវ និងធ្វើឱ្យអ្នកខាតពេលវេលា និងលុយកាក់ ព្រមទាំងធ្វើឱ្យអាជីវកម្មរបស់អ្នកពិបាកនិងពង្រីកខ្លួនខ្លាំងណាស់។

៣. ចេះប្រើពេលវេលា

ការចេះប្រើប្រាស់ពេលវេលាឱ្យបានត្រឹមត្រូវ គឺជារឿងសំខាន់បំផុតដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។ មកដល់ចំណុចនេះចង់បានន័យថា ការចេះរៀបចំផែនការលើការងារដែលខ្លួនចង់សម្រេចប្រចាំថ្ងៃ និងព្យាយាមសម្រេចឱ្យបានទាន់កាលកំណត់ ទើបអ្នកអាចមានឱកាសរត់តាមទាន់ដៃគូរប្រកួតប្រជែងរបស់អ្នក។ ព្រោះថាអ្នករកស៊ីឆ្លាត គេចំណាយពេលធ្វើការតិចម៉ោង ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ហើយជាទូទៅពេលវេលាដែលគេចំណាយ គឺផ្តោតសំខាន់តែទៅលើភាពជាអ្នកដឹកនាំ ការទំនាក់ទំនង និងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនប៉ុណ្ណោះ៕

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK