រឿង៣ គួរធ្វើបើចង់ជោគជ័យ មានលុយចាយពេញដៃ នៅវ័យត្រឹម៣០!
Connect with us

បែបផែនជីវិត

រឿង៣ គួរធ្វើបើចង់ជោគជ័យ មានលុយចាយពេញដៃ នៅវ័យត្រឹម៣០!

លោក Scott Galloway គឹជាសេដ្ឋីអាមេរិក​ ដែលបង្កើតភាពមានបាន ដោយការខិតខំប្រឹងប្រែងដោយខ្លួន។  បច្ចុប្បន្ន សេដ្ឋីរូបនេះ គឺជាសាស្រ្តាចារ្យដ៏ល្បី បង្រៀននៅសាលា Business លំដាប់កំពូលនៅអាមេរិក។ បើតាមការលើកឡើងរបស់ Scott Galloway បានឲ្យដឹងថាមានរឿង៣អ្នកគួរធ្វើ បើអ្នកចង់ជោគជ័យ រស់នៅមានសុភមង្គលនៅ​​ និងមានលុយចាយពេញដៃ នៅវ័យត្រឹម៣០។

១. ប្រឹងធ្វើការ

លោកបានបង្ហើបថា ពេលនៅក្មេងអ្នកកំពុងពេញកម្លាំង ដូច្នេះអ្នកគួរខិតខំប្រឹងប្រែងធ្វើការឲ្យបានខ្លាំងតាមដែលអាចធ្វើទៅបាន។ លើសពីនេះអ្នកគួរផ្ដោតសំខាន់លើការងាររបស់អ្នក តែក៏មិនត្រូវភ្លេចចំណាយពេលជាមួយគ្រួសារ មិត្តភក្ដ និងមនុស្សសំខាន់ឡើយ។ តាមពិតទៅនៅវ័យ ខ្ទង់២០ឆ្នាំជាវ័យមួយដែលអ្នកគួរប្រឹងរកលុយឲ្យបានច្រើន។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ពេលខ្លះការប្រឹងប្រែងធ្វើការនៅវ័យក្មេងវាមានអារម្មណ៍ stress នឹងនឿយត់បន្តិចមែន​​ តែជីវិតអ្នកនឹងស្រណុលនៅពេលក្រោយ។

២. ទៅរស់នៅទីក្រុង

ត្រង់ចំណុចនេះ លោកបានបង្ហើបថា ទីក្រុងគឺជាបណ្ដុំនៃឱកាសរកលុយ​ ដូច្នេះហើយលោកបានធ្វើការផ្លាស់ប្ដូរទីលំនៅពីជនបទមកទីក្រុងព្រោះទីក្រុងគឺផ្ដល់ឱកាសការងារច្រើនសំបូរបែប។ ជាការពិតណាស់ការរស់នៅទីក្រុង គឺផ្ដល់ឱកាសឲ្យអ្នករកចំណូលបានកាន់តែច្រើនព្រោះទីក្រុងធំៗប្រមូលផ្ដុំទៅដោយអាជីវកម្មជាច្រើន។

ជីវិតនៅក្នុងទីក្រុងគឺមានការប្រកួតប្រជែងគ្នាខ្លាំង ជាពិសេសជីវិតការងារតែម្ដង។ ប្រកួតប្រជែងគ្នាគឺជាឱកាសមួយដែលធ្វើឲ្យអ្នកកាន់តែខ្លាំងផងដែរ ដូច្នេះវាបានជំរុញឲ្យកសាងសមត្ថភាពដើម្បីប្រកួតយកឱកាសការងារតំណែងល្អប្រាក់ខែខ្ពស់។

៣. អភិវឌ្ឍន សមត្ថភាព និងស្នាដៃ

 លោក Scott Galloway បានឲ្យដឹងថា មិនថាធ្វើការនៅក្រុមហ៊ុនណាក៏ដោយ អ្នកគួរធ្វើឲ្យអស់នៅសមត្ថភាព ពោលគឺធ្វើឲ្យគេឃើញថាយើងជាមនុស្សសំខាន់នៅក្នុងក្រុមហ៊ុនដែលគេអត់មិនបាន។ កាលណាអ្នកមានសមត្ថភាព កសាងស្នាដៃបានច្រើននៅកន្លែងធ្វើការ មានន័យថាអ្នកបង្កើត​សម្រាប់ខ្លួនឯង។ កាលណាអ្នកជាមនុស្សមានសមត្ថភាពនៅកន្លែងធ្វើការ អ្នកនឹងត្រូវគេតំឡើងតំណែងដែលធ្វើឲ្យបង្កើតប្រាក់ចំណូលបានមួយកម្រិតទៀត។ លើសពីនេះ ពេលអ្នកដាក់ពាក្យធ្វើការនៅកន្លែងណាមួយអ្នកងាយនឹងទទួលបានតំណែងល្អជាមួយនឹងប្រាក់ខែខ្ពស់ផងដែរ៕

មតិយោបល់

ពេញនិយម