ជែកម៉ាបង្ហើបគម្រោងអនាគតដែលលោកនឹងទៅធ្វើគួរឱ្យភ្ញាក់ផ្អើល!
Connect with us

បែបផែនជីវិត

ជែកម៉ាបង្ហើបគម្រោងអនាគតដែលលោកនឹងទៅធ្វើគួរឱ្យភ្ញាក់ផ្អើល!

ស្អែកនេះលោកមហាសេដ្ឋី​ Jack ma នឹងប្រកាសផែនការចូលនិវត្តន៍​របស់លោក​ជាផ្លូវការ​ជាអ្នកដឹកនាំក្រុមហ៊ុនយក្សអាលីបាបា​ជាផ្លូវការ។​​​ គាត់ទំនងនឹងធ្វើការមនុស្សធម៌កាន់តែច្រើនជាងមុន​ដែលក្នុងនោះលោកនឹងត្រទ្បប់ទៅធ្វើជាគ្រូបង្រៀនវិញ។

តាមពិតទៅគាត់បានគិតពីផែនការនេះ​តាំងពីរ១០ឆ្នាំមុនមកម្លេះ​ហើយគាត់ក៏បានប្រលែងការងារជា​នាយកប្រិត្តបត្តិ​ក្រុមហ៊ុន​អាលីបាបាទៅឲ្យលោក​ Danial Zhang ​តាំងពីឆ្នាំ​២០១៣​មកម្លេះ។

ឈប់ធ្វើជានាយកប្រិត្តបតិ្ត​គាត់មានពេលច្រើនដែលជំុវិញពិភពលោក​ជួបមនុស្សជាច្រើន​ដែលធ្វើឲ្យការគិតរបស់គាត់កាន់តែទូលំ​ទូលាយ​។​ហើយគាត់ក៏ចាប់ផ្តើមធ្វើការងារមនុស្សធម៌​និង​ការអប់រំ​កាន់តែច្រើន​ទ្បើងដែរ​រហូតដល់គាត់គិតថា​គាត់ធ្វើជាគ្រូបង្រៀន​ទំនងជាងធ្វើជាប្រធានក្រុមហ៊ុន។

គួរបញ្ជាក់ថា​មហាសេដ្ឋីចិន Jack Ma សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba គ្រោងនឹងប្រកាសផែនការចូលនិវត្តន៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីយកពេលបន្តការងារសប្បុរសធម៌ ក្នុងវិស័យអប់រំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នាពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោកMa បានលាឈប់ពីតំណែងជានាយកប្រតិបត្តិតាំងពីឆ្នាំ​២០១៣មកម្លេះ ហើយលោក Ma នូវតែបន្តក្នុងនាមជាអ្នកប្រឹក្សាយោបល់ ណែនាំ នៅ Alibaba ដដែល។  មហាសេដ្ឋីមាឌល្អិតចិត្តធំរូបនេះ បាននិយាយថា នេះមិនមែនជាការបញ្ចប់សករាជនោះទេ តែនេះជាសករាជថ្មីមួយទៀត។

គួរបញ្ជាក់ថា មហាសេដ្ឋចិន Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលលោកចាប់ផ្តើមបង្កើតក្រុមហ៊ុន Alibaba នៅក្នុងឆ្នាំ១៩៩៩ ហើយបានធ្វើក្រុមហ៊ុនលក់ទំនិញអនឡាញមួយនេះ ក្លាយជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃប្រមាណ ៤២០,៨ ពាន់លានដុល្លារអាមេរិក ៕ (businesscambodia)

មតិយោបល់

ពេញនិយម