អ្នកចូលចិត្តសាក់ចិញ្ចើមមើលអោយហើយទៅ! នារីម្នាក់រងគ្រោះដោយសារការធ្វើចិញ្ចើមខុសបច្ចេកទេស
Connect with us

ថ្មីៗ

អ្នកចូលចិត្តសាក់ចិញ្ចើមមើលអោយហើយទៅ! នារីម្នាក់រងគ្រោះដោយសារការធ្វើចិញ្ចើមខុសបច្ចេកទេស

ភ្នំពេញ៖ ខណៈសុភាពនារីជាច្រើនបានផ្អើលទៅសាក់ ប៉ាក់ចិញ្ចើម ទទួលយកភាពស្រស់ស្អាតបានយូរអង្វែងនោះ ត្រូវបាននារីរូបស្រស់អ្នកលក់គ្រឿងសំអាងតាមអនឡាញបង្ហោះសារក្រើនរំឭកដល់មិត្តស្រ្តីៗទាំងអស់ឲ្យប្រយ័ត្នមុនសម្រេចចិត្តចាក់សាក់ចិញ្ចើម ក្រែងមានវិប្បដិសារីទៅថ្ងៃក្រោយ ព្រោះថាមានស្ត្រីជាច្រើនបានខូចចិញ្ចើម ដែលបង្កជាលក្ខណៈហើម ដំបៅ និងកូរខ្ទុះជាដើម។

ប្រភពពីស្រីស្អាតម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Dara Nita» បានលើកឡើងក្នុងសំណេរថា «ចឹងបានថានឹងណា មុនសំរេចចិត្តផ្លំុប៉ាក់ ឬសាក់ចិញ្ចើមគិតអោយច្បាស់ជ្រើសរើសកន្លែងត្រឹមត្រូវផងស្រីៗយើង»។ យ៉ាងណាក្តីបារម្ភក្រោយពីសាក់ ប៉ាក់ផ្លុំចិញ្ចើមនោះត្រូវបាននារីលាតត្រដាងនាឱកាសនេះថា «មិនត្រឹមតែហើម ដំបៅ និងកូរខ្ទុះនាំឲ្យខូចចិញ្ចឹមទេ ពេលខ្លះសាក់គ្មានបញ្ហាផងតែទាស់ចិត្តត្រង់សាក់មិនស្អាត ហើយមិនអាចលុបបានភ្លាមៗ»។ បញ្ហាទាំងអស់នោះត្រូវបានប្រភពខាងលើបញ្ជាក់ថា «បណ្តាលមកពីការជ្រើសកន្លែងខុសគ្មានជំនាញត្រឹមត្រូវ និងប្រើថ្នាំអន់ជាដើម»។

ប្រភពអត្ថបទ៖ dara-news

មតិយោបល់

ពេញនិយម