ចូរប្រយ័ត្ន! ជំងឺថ្លើមប្រភេទE ដែលកើតតែលើសត្វកណ្តុរ ឥឡូវមានកើតលើមនុស្សហើយ!
Connect with us

ថ្មីៗ

ចូរប្រយ័ត្ន! ជំងឺថ្លើមប្រភេទE ដែលកើតតែលើសត្វកណ្តុរ ឥឡូវមានកើតលើមនុស្សហើយ!

ពិតជាគួរឱ្យភ្ញាក់ផ្អើល និងចម្លែកបំផុត ដែលជំងឺថ្លើមប្រភេទ E ដ៏កម្រ និងធ្លាប់ត្រូវបានស្រាវជ្រាវរកឃើញកើតមានចំពោះតែលើសត្វកណ្តុរប៉ុណ្ណោះ បែរជាបានកើតចំពោះបុរសវ័យ ៥៦ឆ្នាំមួយរូបនៅទីក្រុងហុងកុងទៅវិញ។  នេះជាករណីដំបូងបំផុត ហើយដែលជំងឺថ្លើមប្រភេទ E នៃសត្វកណ្តុរដ៏កម្រនេះបានកើតឡើងចំពោះមនុស្ស។

នេះបើយោងទៅតាមសាស្ត្រចា្យ Yuen Kwok-yung តាមរយៈបណ្តាញព័ត៌មានពេលព្រឹកនៃប្រទេសចិនបានឲ្យដឹងថា ការលេចឡើងករណីមួយនេះជាការដាស់សតិអារម្មណ៍ខាងផ្នែកសុខភាពសាធារណៈនៃទីក្រុងហុងកុង ដើម្បីចាប់ផ្តើមពង្រឹងអនាម័យប្រជាជននិងបរិស្ថានរបស់ខ្លួនឡើងវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ និងក្រុមសេវាសុខភាពសាធារណៈ ពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយ។ ប៉ុន្តែគេបានធ្វើការប្រមាណថា ទំនងជាគាត់ឆ្លងមេរោគថ្លើមប្រភេទEនេះ តាមរយៈចំណីអាហារ ដែលបានបំពុលដោយសត្វកណ្តុរ ឬក៏គាត់អាចត្រូវបានសត្វកណ្តុរខាំដោយពុំដឹងខ្លួនក៏ថាបាន។

អ្នកជំងឺត្រូវបានគេព្យាបាលដោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺថ្លើមប្រភេទE ដែលបានផលិតនៅប្រទេសចិន និងប្រទេសមួយចំនួនទៀត ប៉ុន្តែពុំមានលក់នៅលើទីផ្សារអន្តរជាតិឡើយ។ ហើយគាត់បានជាសះស្បើយពីជំងឺរយៈពេលប៉ុន្មានខែចុងក្រោយនេះឯង។

លោកសាស្ត្រចារ្យ Yuen Kwok-yung បានឲ្យដឹងទៀតថា «យើងពុំដឹងថាតើអនាគតនៃសុខភាពសាធារណៈនឹងអាចទប់ស្កាត់ករណីជំងឺនេះនៅក្នុងទីក្រុងហុងកុងយ៉ាងដូចម្តេចឡើយ។ ប៉ុន្តែលោកជឿជាក់ថា ក្រសួងសុខាភិបាលនឹងធ្វើការរឹតបណ្តឹងបន្ថែមទៀត និងគ្រប់គ្រងបញ្ហានេះឲ្យបានប្រសើរជាងមុនដើម្បីចៀសវាងនូវការផ្ទុះជំងឺថ្លើមប្រភេទEពេញផ្ទៃប្រទេស។

ដូច្នេះបើទោះបីជាជំងឺថ្លើមប្រភេទEដ៏កម្របង្កលើតែសត្វកណ្តុរនេះបានកើតលើមនុស្សហើយមានតែមួយករណីក្តី ប៉ុន្តែការការពារតែងតែប្រសើរជាងព្យាបាល ដោយលោកអ្នកគួរតែអនុវត្តនូវអនាម័យខ្លួនប្រាណឲ្យបានខ្ជាប់ខ្ជួន អនាម័យដៃមុនពេលបរិភោគ និងក្រោយពេលចេញពីបន្ទប់ទឹក។ ជាពិសេសត្រូវទុកដាក់របស់របរបរិភោគឲ្យបានត្រឹមត្រូវដើម្បីការពារពីការបំពុលដោយសត្វកណ្តុរដែលជាប្រភពនៃជំងឺថ្លើមប្រភេទEដ៏កម្រនេះ៕

ប្រភពអត្ថបទ៖ khmerload

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK