ភ្ញាក់ផ្អើលណាស់! ពេល​នេះ ប៉ុបពី ដាច់ចិត្តទម្លាយ​រូបថត Pre-Wedding ត្រៀម​ចូល​​រោងការ​ជាមួយ​ប្តី​ក្មេង!
Connect with us

ថ្មីៗ

ភ្ញាក់ផ្អើលណាស់! ពេល​នេះ ប៉ុបពី ដាច់ចិត្តទម្លាយ​រូបថត Pre-Wedding ត្រៀម​ចូល​​រោងការ​ជាមួយ​ប្តី​ក្មេង!

ភ្នំពេញ៖ ពិតជារឿងមួយធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពេលឃើញរូបថត Pre-Wedding ជាច្រើនសន្លឹករបស់ កញ្ញា លាង សុធា ហៅប៉ុបពី ជាមួយ​ស្វាមី ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ មូលហេតុដែលទស្សនិជនភ្ញាក់ផ្អើលខុសធម្មតា គឺបន្ទាប់ពីតារា​រូបនេះ ធ្លាប់បង្ហោះសារសុំទោសអ្នកមានគុណ ពីរឿងគ្មានផ្កាស្លាជូន ឪពុកម្តាយ ដូចកូនប្រុសស្រីគេដទៃ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងរូបថត Pre-Wedding ព្រមទាំងថា នឹងមានដំណឹងល្អឆាប់ៗនេះ ពោលគឺជិតចូលរោងការ ជាមួយប្តីក្មេងតែម្តង។

ជាការកត់សម្គាល់ តារាស្រីកញ្ញា ប៉ុបពី មួយរយៈចុងក្រោយមកនេះ នាងមានទីផ្សារសិល្បៈមមាញឹកខ្លាំង ក្រៅពីធ្វើជាតារាសម្តែង និងពិធីការិនីក្នុងកម្មវិធីសិល្បៈនានា នាងក៏ត្រូវប៉ាន់ខាងថតសំអាងការផងដែរ។ ការមមាញឹកនេះ គឺធ្វើឲ្យប៉ុបពី រកចំណូលបានកាន់តែច្រើន ព្រោះគួបផ្សំនឹងសមត្ថភាព ព្រមទាំងរូបសម្រស់របស់នាង ស្អាតមិនចាញ់តារាផ្សេងផងនោះ។

យ៉ាងណាមិញ ការទម្លាយរូប Pre-Wedding ជាមួយនឹងស្វាមី រួមរស់ក្រោមដំបូលជាមួយគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយនេះ ហាក់ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថា ប៉ុបពី នឹងចូលរោងការជាមួយប្តី ក្នុងពេលឆាប់ៗនេះ។ ដោយសារទស្សនិកជនភាគច្រើន គិតថា នាងមិនរៀបការតាមប្រពៃណីនោះទេ ដោយហេតុបានរស់នៅជាមួយនឹងប្តី ច្រើនឆ្នាំមកហើយ និងមួយវិញទៀត គឺផ្អែកទៅលើសារដែលថា គ្មានផ្កាស្លាជូនអ្នកមានគុណនេះតែម្តង។

បើតាមហ្វេសប៊ុករបស់ ប៉ុបពី ផ្ទាល់បានសរសេរសារភ្ជាប់យ៉ាងដូច្នេះថា «ទោះបីជាពេលនេះ ខ្ញុំគ្រាន់តែថតស្ប៉តឲ្យសម្អាងការមិនមែនថត Pre-Wedding ក៏ដោយតែមិនយូរទេ ខ្ញុំនិងគាត់ប្រាកដជាមានដំណឹងល្អ ជាមួយគ្នាក្នុងពេលឆាប់នេះ។ ប៉ុន្តែខ្ញុំសុំលាក់សិន ព្រោះចង់ឲ្យពុកម៉ែបងប្អូន មានការភ្ញាក់ផ្អើលនៅពេលក្រោយទៀត»។

ជាមួយគ្នានឹងការបង្ហាញសារខាងលើ មានទស្សនិកជនជាច្រើន បានជូនពរឲ្យមានរៀបការតាមប្រពៃណីឆាប់ ព្រមទាំងមានសុភមង្គល ជាមួយប្តីទៀតផង។ មួយវិញទៀត ចំណងស្នេហ៍របស់​ ប៉ុបពី ជាមួយកំលោះសង្ហា ប៊ីលី ប៊ីលី ក៏ត្រូវបានគេដឹងថា បានចាប់ផ្ដើមឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨៕

ប្រភពអត្ថបទ៖ tvfb

មតិយោបល់

ថ្មីៗ13 hours ago

ចិនលេងមែនទែនហើយ! ហាមមិនឲប្រជាជនប្រើប្រាស់ iPhone ជាការវាយបកទៅអាមេរិកភ្លាមៗ

ថ្មីៗ14 hours ago

ក្រោយមានការដាក់បង្គោលពុះលក់សមុទ្រ ពេលនេះ «អភិបាលខេត្តកំពត» បានបញ្ជាភ្លាមៗឲចុះត្រួតពិនិត្យករណីនេះ

ពួកគេជានរណា1 day ago

ក្នុងឱកាសទិវាជាតិនៃការចងចាំ សូមរំលឹកជូនខ្លះៗពីប្រវិត្តរបស់ «សាឡុត ស» ឬប៉ុល ពត

ថ្មីៗ1 day ago

ទីបំផុត! «ក្រុមហ៊ុនផលិត​​យន្តហោះ​ប៊ូអ៊ីង» ព្រមប្រកាសទទួល​ស្គាល់​កំហុសខ្លួន​ជាលើកដំបូង ក្រោយជួបហេតុការណ៍…

បែបផែនជីវិត1 day ago

យុទ្ធជនស៊ាំម៉ូរ៉ៃជប៉ុន៖ «ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក»

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK