ពីក្មេងក្រីក្រកំព្រាម្តាយតំាងពីទើបកើត ក្លាយជាមហាសេដ្ឋីពាន់លានរបស់ប្រទេសចិន!
Connect with us

បែបផែនជីវិត

ពីក្មេងក្រីក្រកំព្រាម្តាយតំាងពីទើបកើត ក្លាយជាមហាសេដ្ឋីពាន់លានរបស់ប្រទេសចិន!

លោក Hui Ka Yan ជាប្រធានក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន China Evergrande Group ជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យដែលបានកសាងគម្រោងច្រើនជាង ៥០០គម្រោងនៅក្នុង ២៨០ទីក្រុងក្នុងប្រទេសចិន។ ក្រុមហ៊ុនេះមានមូលដ្ឋាននៅទីក្រុងក្វាងចូវគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ចិន។

លោក Hui មានឈ្មោះជាភាសាចិនកុកងឺហៅថា Xu Jiayin បានកើតនៅក្នុងក្រុមគ្រួសារក្រីក្រ​ និងចំណាស់មួយនៅខេត្ដហឺណាន (Henan)។ ក្រោយពេលលោកកើតបាន៨ខែ ជាអកុសលម្តាយរបស់លោកក៏បានលាចាកលោក ធ្វើឲ្យលោក Hui ក្លាយជាកូនកំព្រាម្តាយគួរឲ្យកំសត់ ដោយទទួលបានការចិញ្ជឹមបីបាច់ថែរក្សាពីជីជូនរបស់គាត់ ដែលអ្នកធ្វើទឹកខ្មេះលក់ផលិតដោយដៃ និងឪពុករបស់លោកជាអ្នករកស៊ីកាប់យើង ដើម្បីយកប្រាក់មកផ្តគ់ផ្គង់គ្រួសារ​។

ហេតុតែគ្រួសារក្រីក្រពេក ធ្វើឲ្យឪពុករបស់ Hui Ka Yan ស្ទើរតែគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀនផង តែលោកមានជំនឿយ៉ាងមុតមាំថា “ ចំណេះដឹង នឹងផ្លាស់ប្តូរវាសនារបស់មនុស្ស”។

ក្រោយមកលោក Hui ក៏បានក្លាយនិស្សិតម្នាក់ ក្នុងចំណោមនិស្សិតដែលចូលរៀនថ្នាក់មហាវិទ្យាល័យ ក្រោយពេលបញ្ចប់បដិវត្តវប្បធម៌របស់ម៉ៅសេទុង។ នៅពេលបញ្ចប់ការសិក្សាគាត់ត្រូវបានគេចាត់ឱ្យទៅធ្វើការនៅក្រុមហ៊ុនដែកថែបរដ្ឋមួយនៅក្នុងខេត្តកំណើតរបស់គាត់។ ក្រោយពេលបំពេញការងារអស់ជាច្រើនឆ្នាំ លោក Hui បានឡើងដំណែងពីអ្នកបច្ចេកទេសទៅប្រធាននាយកដ្ឋាននិងជាអ្នកគ្រប់គ្រង។

នៅក្នុងកំឡុងឆ្នាំ ១៩៩២ លោកបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅ Shenzhen ជាតំបន់សេដ្ឋកិច្ចពិសេសដំបូងបង្អស់របស់ចិនដែលលោកបានចូលក្នុងទីផ្សារអចលនទ្រព្យ។ ប្រាំឆ្នាំក្រោយមកលោក Hui បានបង្កើត Evergrande និងបានជោគជ័យក្នុងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្វាងចូវ (Guangzhou) ដែលជាទីក្រុងរដ្ឋធានីនៃខេត្តក្វាងទុងភាគអាគ្នេយ៍។

លោក Hui Ka Yan បច្ចុប្បន្នគឺជាមហាសេដ្ឋីអចនទ្រព្យដែលមានជាងគេ ក្នុងចំណោមអ្នកមានជាងគេទាំង១០នៅប្រទេសចិន និងជអ្នកមានជាងគេបំផុតទី៦០ នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៣៧.២ពាន់លានដុល្លារអាមេរិកគិតត្រឹមម៉ោងនេះ៕

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK