មានឆ្ងល់អត់ ហេតុអី Charlie Puth មានចិញ្ចើមឆែប?
Connect with us

ទាក់ទាញ

មានឆ្ងល់អត់ ហេតុអី Charlie Puth មានចិញ្ចើមឆែប?

បរទេស៖ តារាចម្រៀងប្រុសរូបសង្ហា Charlie Puth ម្ចាស់បទ «Attention» បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ តាមរយៈ​បទចម្រៀងរ៉ូមែនទិកពីរោះៗ ជាច្រើនបទ ថែមទាំងម្ចាស់បទ មានរូបរាងមុខមាត់សង្ហា មានមន្តស្នេហ៍ជាមួយនឹងស្នាមចិញ្ចើមឆែប គួរឲ្យទាក់ទាញថែមទៀតផង។

យ៉ាងណាមិញ ស្នាមចិញ្ចើមរបស់តារាចម្រៀងវ័យ២៦រូបនេះ ក៏នៅតែជាប្រធានបទ ដ៏គួរឲ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ ដោយក្នុងនោះ ក៏មានអ្នកគាំទ្រមួយចំនួន បានយល់ថាវាប្រហែលជាស្ទាយ៍ប្រចាំខ្លួន របស់តារាប្រុស Charlie Puth រីឯអ្នកខ្លះទៀតក៏បានយល់ផ្សេងៗពីគ្នាផងដែរ។

ដោយឡែក បើមកដឹងពីការពិត ប្រាកដជាធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខាន គួរឲ្យដឹងថា ស្នាមនៅលើចិញ្ចើម ដែលដិតដាមជាប់នៅលើផ្ទៃមុខដ៏ស្រស់សង្ហារបស់ Charlie Puth មកទល់សព្វថ្ងៃនេះ គឺតាមពិតទៅគឺជាស្នាមដែលលោកត្រូវបានឆ្កែខាំ កាលអាយុ ២ឆ្នាំមកម៉្លេះ ដោយកាលនោះលោកត្រូវដេរអស់ ៤០០ថ្នេរឯណោះ។

ប៉ុន្តែទោះជាយ៉ាងណា សព្វថ្ងៃនេះ Charlie Puth នៅតែសង្ហា ទោះបីចិញ្ចើមឆែបក៏ដោយ លើសពីនេះ ថែមទាំងមានអ្នកគាំទ្រជាច្រើន បានចម្លងស្ទាយ៍ឆែបចិញ្ចើមពីលោកថែមទៀតផង៕

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK