មិនគួជឿ! កាស៊ីណូនៅកម្ពុជា អាចរកចំណូលជូនរដ្ឋបានច្រើនម្ល៉ឹង ត្រឹមពាក់កណ្តាលឆ្នាំ២០១៨!
Connect with us

គួរដឹង

មិនគួជឿ! កាស៊ីណូនៅកម្ពុជា អាចរកចំណូលជូនរដ្ឋបានច្រើនម្ល៉ឹង ត្រឹមពាក់កណ្តាលឆ្នាំ២០១៨!

គិតត្រឹម៦ខែឆ្នាំ ២០១៨នេះ កម្ពុជាបានប្រមូលពន្ធ លើ ឧស្សាហកម្មកាស៊ីណូ បានប្រមាណ ១៨, ៧លានដុល្លារអាមេរិក ពោលកើនឡើងប្រមាណ ១២ភាគរយ បើធៀបកាលពីឆ្នាំទៅ ខណៈ កាស៊ីណូនៅកម្ពុជាសរុបមានចំនួន ៨០កាស៊ីណូ។

ចំនួនកាស៊ីណូក្នុងខេត្តព្រះសីហនុ ចំនួនកាស៊ីណូបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយរហូតមកទល់ពេលនេះ មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ។លោកបន្តថា វត្តមានកាស៊ីណូបានធ្វើឲ្យចំនួនទេសចរណ៍កើនឡើង ខណៈជនជាតិចិនរស់នៅក្នុងខេត្តនេះមានចំ​នួនប្រមាណ៥០០០នាក់។

លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំ ខែកក្ដដា ឆ្នាំ២០១៨លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័​ន្ធគ្រប់​គ្រងទិន្នន័យចំណូលអនឡាញ Online ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានចំនួនជាង មានចំនួនជាង ៦៨៩ ពាន់លានរៀល ស្មើប្រមាណជាង ១៧២ លានដុល្លារអាមេរិកកើនឡើងចំនួន ១៨៦ពាន់លានរៀល ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (businesscambodia)

មតិយោបល់

ពេញនិយម