ភ្ញាក់ផ្អើលណាស់! ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតងដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក
Connect with us

គួរដឹង

ភ្ញាក់ផ្អើលណាស់! ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតងដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក

យោងតាមការសិក្សា និងបានចុះផ្សាយដោយគេហទំព័រព័ត៌មាន The Laotian Times បានបញ្ជាក់ថា ប្រទេសឡាវបានក្លាយជាប្រទេសពណ៌បៃតងដែលមានព្រៃឈើនៅសល់ច្រើនជាងគេនៅលើលោក។

ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឡាវជាប្រទេសដែលមានភាគរយព្រៃឈើនៅសល់ច្រើនជាងគេរហូតដល់ទៅ ៩២.១ភាគរយនៃផ្ទៃដីប្រទេសសរុប ដែលចំនួននេះច្រើនជាងប្រទេសឥណ្ឌា ម៉ុងហ្គោលី ប៉ង់ក្លាដេស និងប៉ាគីស្ថាន។

បើប្រៀបធៀបនឹងបណ្តាប្រទេសនៅអាស៊ីវិញ ឡាវបាននាំមុខប្រទេសប៊ូតាន់ ដែលមានព្រៃឈើប្រមាណ ៨១.៥ភាគរយ នាំមុខប្រទេសប៊ុ្រយណេដែលមានព្រៃឈើប្រមាណ៧៩.៧ភាគរយ និងនាំមុខប្រទេសកូរ៉េខាងត្បូងដែលមានព្រៃឈើប្រមាណតែ៦៣.៧ភាគរយប៉ុណ្ណោះ។

ឡាវជាប្រទេសមួយដែលមិនសូវមានអ្វីអួតនឹងគេ និងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចកម្ពុជាដែរ នាំចេញតែផលិតផលសិប្បកម្ម និងឈើ អាចរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យបន្តកើនឡើង៦.៧ភាគរយ ក្នុងរយៈពេល៦ខែដំបូង នៅឆ្នាំ២០១៨នេះ។

បច្ចុប្បន្ន ប្រជាជនឡាវសរុបមានចំនួនប្រមាណជិត៧លាននាក់ ហើយប្រាក់ចំណូលប្រជាជនប្រចាំឆ្នាំ គិតជាមធ្យមអាចរកបានប្រមាណ២,៧០៥ដុល្លារក្នុងមួយនាក់។

គួរជម្រាបផងដែរថា គិតត្រឹមករយៈពេល១៥ឆ្នាំចុងក្រោយនេះ នៅអាស៊ីប៉ាស៊ីហ្វិច បានបាត់បង់ផ្ទៃដីព្រៃឈើរហូតដល់ទៅជាង១០លានហិចតាឯណោះ។​ នេះបើយោងតាមរបាយការណ៍ចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB៕

ប្រភព៖ business-cambodia

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK