គួរដឹង
ជួយ Share តគ្នាផង! ក្រសួងសុខាភិបាលប្រកាសបន្ទាន់ ហាមមិនឱ្យទិញថ្នាំមួយប្រភេទនេះដែលនាំចូលពីចិន
ក្រសួងសុខាភិបាលបានសម្រេចលុបបញ្ជិកាវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើមនុស្ស មួយប្រភេទឈ្មោះ Rabies Vaccine ដែលផលិតដោយគ្រឹះស្ថានផលិតឱសថ Changchun Changsheng Life Sciences Ltd., នៃប្រទេសចិន។ ជាមួយគ្នានេះដែរក្រសួងបានប្រាប់ឲ្យក្រុមហ៊ុននេះ ប្រមូលវ៉ាក់សាំងប្រភេទនេះ ពីទីផ្សារនៅកម្ពុជាវិញជាបន្ទាន់។
ថ្លែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល លោកឱសថការី ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ឱសថ Rabies Vaccineនេះ (Purified Rabies Vaccine,.2.5IU) មានគុណភាពក្រោមកម្រិតស្ដង់ដារ ដែលមិនអាចយកប្រើប្រាស់បានឡើយ។រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលរូបនោះបានបញ្ជាក់ដូច្នេះថា «ការសម្រេចលុបបញ្ជីឱសថដែលបានលើកឡើងខាងលើ ក្នុងគោលបំណងដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ជូនដល់អ្នកប្រើប្រាស់ ហើយការសម្រេចលុបនេះ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ»។
លោកបានណែនាំដល់ក្រុមហ៊ុន និងគ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវប្រមូលឱសថ Rabies Vaccine ចេញពីឱសថស្ថាន ឱសថស្ថានរង និងសេវាសុខាភិបាលឯកជនទាំងអស់ បើពុំនោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះនៅគ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិក បន្ទប់ពិគ្រោះនិងព្យាបាលជំងឺនិងសេវាព្យាបាលផ្សេងៗទៀតនិងគ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់និងតាំងលក់វ៉ាក់សាំងនេះចាប់ពីចេញសេចក្តីជូនដំណឹងនេះតទៅ។
ចំណែកមន្ទីរសុខាភិបាលរាជធានីខេត្តត្រូវធ្វើការណែនាំដល់គ្រឹះស្ថានអាហរ័ណនីហរ័ណត្រូវឈប់នាំចូលវ៉ាក់សាំងប្រភេទរីឯ ឱសថស្ថាន ឱសថស្ថានរងត្រូវបញ្ឈប់ការតាំងលក់ផងដែរ។ក្រសួងសុខាភិបាល នឹងមានវិធានការតាមផ្លូវច្បាប់តឹងរ៉ឹងចំពោះគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថស្ថាន ឱសថស្ថានរងដែលនៅតែបន្តការនាំចូលឬតាំងលក់វ៉ាក់សាំងប្រភេទនេះនោះ។
លោកឱសថការីជូយិនស៊ីមបានបញ្ជាក់ថា ឱសថប្រភេទនេះ បានផលិតដោយគ្រឹះស្ថានផលិតឱសថ Changchun Changsheng Life Sciences Ltd., China ដែលនាំចូលដោយក្រុមហ៊ុន K-Man Pharma Co., Ltd។ក្រុមហ៊ុននេះ បានចុះបញ្ជិកាវ៉ាក់សាំងប្រភេទនេះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលធ្លាប់បានមានប្រសាសន៍ថា «អាចមានប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺឆ្កែឆ្កួតកើនដល់៦០០នាក់ ជារៀងរាល់ឆ្នាំ។ លោកបានបន្តថា ថាជំងឺឆ្កែឆ្កួតនេះគឺជាជំងឺមួយកាចសាហាវ យើងមានដាក់នូវជំងឺនេះក្នុងប្រព័ន្ធតាមដានជំងឺឆ្លងដែលជាជំងឺមួយក្នុងប្រព័ន្ធប្រកាសអាសន្ន។ ការរាយការណ៍របស់ប្រជាពលរដ្ឋមិនទាន់បានល្អនៅឡើយទេ។ ជាផ្លូវការយើងទទួលបានត្រឹមតែ២ ឬ៣ករណីទេ ដែលបញ្ជាក់ថា មានជំងឺឆ្កែឆ្កួត ប៉ុន្តែបើតាមការអង្កេតសិក្សារបស់វិទ្យាស្ថាន ប៉ាស្ទ័រយើងអាចប៉ាន់ប្រមាណថា អ្នកដែលបង្កឲ្យមានជំងឺឆ្កែឆ្កួតនោះមានប្រមាណជាលើសពី៣០០ទៅ៦០០នាក់ ដែលបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតនេះ»។
យោងតាមលោកលី សុវណ្ណ ជាង៩០ភាគរយនៃជំងឺឆ្កែឆ្កួតកើតមានចំពោះឆ្កែ ឆ្មា ជ្រូក គោ ក្របី និងប្រចៀវ។ ជំងឺឆ្កែឆ្កួតអាចឆ្លងមកមនុស្សបានយ៉ាងងាយ ប្រសិនបើមនុស្សនោះត្រូវសត្វទាំងនេះខាំ ឬគ្រាន់តែខ្វាចឲ្យរលាត់ចេញឈាមតែប៉ុណ្ណោះ។ ជំងឺនេះគឺជាជម្ងឺកាចសាហាវបំផុតមួយ ដោយសារតែពុំមានថ្នាំណាអាចព្យាបាលបានទេ ក៏ប៉ុន្ដែគេអាចមានថ្នាំការពារវាបាន។
លោក ឆេង កាន់ណារ៉ាន់ អនុប្រធានវិទ្យាស្ថានជាតិសុខភាពសាធារណៈបានឲ្យដឹងថា ប្រសិនបើអ្នកដែលត្រូវឆ្កែដែលមានជំងឺឆ្កែឆ្កួតខាំ ហើយមិនបានចាក់ថ្នាំការពារក្នុងរយៈពេល៧២ម៉ោងនោះទេ រយៈពេលចន្លោះពីមួយសប្តាហ៍ទៅ៦ខែ ក្រោយរោគសញ្ញាជំងឺឆ្កែឆ្កួត នឹងលេចចេញជារូបរាង។ នៅពេលនោះ អ្នកជំងឺមានអាការៈផ្លែកដូចជាវង្វេងវង្វាន់ហើយញាំមិនបាន។ រួចបន្ទាប់មកអ្នកជំងឺអាចស្លាប់ក្នុងរយៈដ៏ខ្លី។
លោកបន្តថា «ជំងឺនេះជាជំងឺដែលគេហៅថាអត់ទាន់មានការចាប់អារម្មណ៍ទេដោយសារតែយើងមានជំងឺផ្សេងទៀតច្រើនដែលវាផ្ទុះឡើង។ ប្រជាជនដោយសារគាត់ខ្វះព័ត៌មានច្រើនណាស់ តាមពិតទៅពីជំងឺនេះ សូម្បីតែបុគ្គលិកសុខាភិបាលក៏គាត់មិនបានយល់ច្បាស់ថា ជំងឺនេះវាមានទំហំប៉ុន្មាន វាមានគ្រោះថ្នាក់ដូចម្តេចក៏មិនទាន់បានយល់ច្បាស់ដែរ»៕
ប្រភព៖ khmershare
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!