យីហោល្បីៗធំៗទាំង៥ដែលមានសឹងគ្រប់កន្លែងលើលោក តែម៉េចមិនមាននៅកម្ពុជាយើងចឹង?
Connect with us

គួរដឹង

យីហោល្បីៗធំៗទាំង៥ដែលមានសឹងគ្រប់កន្លែងលើលោក តែម៉េចមិនមាននៅកម្ពុជាយើងចឹង?

មកទល់នឹងចុងឆ្នាំ២០១៨នេះ យីហោល្អបំផុតក្នុងលោកទាំង៥នៅតែរារែកមិនដាច់ចិត្ត បង្ហាញមុខ​នៅកម្ពុជា​នៅ​ឡើយយីហោទាំងនេះគ្រោងនឹងចូលទីផ្សារកម្ពុជាឆាប់ៗនេះក្តី។ យ៉ាងណាមិញ​មានរឿង​២​ដែលអាចកើតឡើងដោយសារតែមិនទាន់មានវត្តមានយីហោគ្រាក់ៗទាំងនេះ ទីមួយនោះគឺ​ជាឱកាស​សម្រាប់​យីហោក្នុងស្រុកពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីអាចក្តោបក្តាប់ទីផ្សារមួយចំណែក និងឈរ​ជើងរឹងមាំ បើទោះបីជាថ្ងៃក្រោយយីហោល្បីៗទាំងនេះចូលមកក៏នៅតែអាច​ដំណើរការបាន។

ដោយឡែករឿងទីពីរ ហេតុតែមិនទាន់មានវត្តមានយីហោទាំងនេះ គឺមកពីបញ្ហាចំណូលប្រជាជនភាគ​ច្រើន​មាន​កម្រិតទាបជាងលទ្ធភាពប្រើប្រាស់ និងទិញទំនិញពីរបស់ពួកគេទើបគេមិនចូលមកទីផ្សារ​ស្រុកយើង ដែលបង្ហាញពីកម្រិតទាបនៅឡើយនៃកម្រិតសេដ្ឋកិច្ចរបស់ប្រទេស បើទោះបីកំណើន​សេដ្ឋកិច្ចកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំក្តី ម្លោះហើយបង្ហាញថា កម្ពុជាត្រូវខិតខំបន្ថែមទៀតលើការ​បង្កើនកំណើនសេដ្ឋកិច្ចពិសេស បង្កើនចំណូលប្រជាជនឲ្យកាន់តែប្រសើរជាងនេះថែមទៀត។

Business Cambodia សូមលើកឡើងពីយីហោទាំង៥ម្តងមួយៗមានដូចខាងក្រោម៖

១.Subway

នាយកប្រតិបត្តិ: លោកlSuzanne Greco

ចាប់ផ្តើមលក់សិទ្ធអាជីវកម្មដំបូងនៅឆ្នាំ ១៩៧៤

ការវិនិយោគដំបូង: 147,050 $  រហូតដល់ 320,700$

តម្លៃសិទ្ធអាជីវកម្ម: 15,000$

ប្រសិនបើហាងលក់សិទ្ធិអាជីវកម្មដ៏ល្បីល្បាញមួយនេះហក់ចូលមកក្នុងប្រទេសកម្ពុជាមែននោះ វានឹងអាចជំនួស និងផ្តួលហាងនំប៉័ង ដែលបើកសុះសាយពេញទឹកពេញដីបានផងក៏មិនដឹង ព្រោះទាំងតម្លៃ និងទំនុកចិត្តដែលយីហោលក់ចេញ ធ្វើឲ្យអតិថិជាច្រើនពេញចិត្តស្តូកតែម្តង។

២.7-Eleven

នាយកប្រតិបត្តិ: Joseph DePinto

ចាប់ផ្តើមលក់សិទ្ធអាជីវកម្មដំបូងនៅឆ្នាំ ១៩៦៤

ការវិនិយោគដំបូង: 37,550$ រហូតដល់ 1,149,900$

តម្លៃសិទ្ធអាជីវកម្ម: ពី 10.000$ ទៅ 1.000.000$

ប្រសិនបើ 7-ELEVEN ចូលស្រុកខ្មែរពិតមែន មានរឿងច្រើនដែលត្រូវនិយាយគ្នា ព្រោះបើតាមបទ​ពិសោធន៍យីហោហាងលក់ទំនិញមួយនេះមានលក់ផលិតផលប្រើប្រាស់គ្រប់មុខ មានតម្លៃសមរម្យ និងទំនិញមានស្តង់ដារត្រឹមត្រូវ និងមានទុនច្រើនផងនោះ នៅពេលយីហោមួយ​នេះទៅដល់ប្រទេស​មួយណា តែងតែធ្វើឲ្យយីហោមិនរឹងមាំក្នុងស្រុកពិបាកឈរជើង ដូចជានៅថៃ និងហ្វីលីពីនជាដើម។

៣. McDonald’s

នាយកប្រតិបត្តិ: Steve Easterbrook

ចាប់ផ្តើមលក់សិទ្ធអាជីវកម្មដំបូងនៅឆ្នាំ ១៩៥៥

ការវិនិយោគដំបូង: 1,008,000$  ទៅ 2,214,080$

ថ្លៃដើមយីហោដំបូង: 45.000$

McDonald’s នៅក្នុងតំបន់អាស៊ានកំពុងបើកដំណើរចំនួន៧ប្រទេសដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេនិងចុងក្រោយគឺប្រទេសវៀតណាម អ្នកនៅតំបន់អាស៊ាន​អាចញាំ​បាននៅប្រទេសទាំងនេះ។ ដោយឡែក កម្ពុជា ឡាវ និងមីយ៉ានម៉ាមិនទាន់មានវត្តមានយីហោ McDonald’s នៅឡើយទេ ដោយយីហោនេះពោលថា ទីផ្សារនៅតូចនៅឡើយ។

៤. Hampton by Hilton

នាយកប្រតិបត្តិ: លោក Christopher Nassetta

ចាប់ផ្តើមលក់សិទ្ធអាជីវកម្មដំបូងនៅឆ្នាំ ១៩៨៤

ការវិនិយោគដំបូង: 6.909.090$ ទៅ 17.088.860$

ថ្លៃដើមយីហោដំបូង: 75.000$

យីហោសណ្ឋាគារមួយនេះ ឈរនៅលំដាប់កំពូលច្រើនឆ្នាំមកហើយ ខណៈHampton by Hilton គឺជាយីហោសណ្ឋាគារដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក និងមានសាខាជាង ពីរពាន់កន្លែង​នៅទូ​ទាំង​ពិភពលោក ប៉ុន្តែហ្រេ្វនឆាយសណ្ឋាគារទំនងជាមិនសូវជាបង្កើតទម្ងន់ប្រកួតប្រជែងប៉ុន្មានទេ ព្រោះគេសង្កេតឃើញថា នៅស្រុកយើងក៏មានសណ្ឋាគារធំៗ និងទាក់ទាញខ្លាំងជាច្រើនមកហើយ។

៥.The UPS Store

នាយកប្រតិបត្តិ: លោក Tim Davis

ចាប់ផ្តើមលក់សិទ្ធអាជីវកម្មដំបូងនៅឆ្នាំ ១៩៨0

ការវិនិយោគដំបូង: 177,955$  ទៅ 402,595$

ថ្លៃដើមយីហោដំបូងគឺ 29,950 $

បច្ចុប្បន្ននេះមានហាង UPS Store ចំនួន៥ ពាន់សាខាហើយនៅអាមេរិក ព័រតូរីកូ និង កាណាដា ដែលយីហោហ្រ្វេនឆាយមួយនេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន United Parcel Service (UPS) ៕ (businesscambodia)

មតិយោបល់

ពេញនិយម