ស្ទើរតែមិនគួរអោយជឿ! យុវជនម្នាក់ជាប់លើកណ្ដាលសមុទ្រជិត ២ខែ តែនៅតែមានសំណាងត្រលប់មកផ្ទះវិញ
Connect with us

ទាក់ទាញ

ស្ទើរតែមិនគួរអោយជឿ! យុវជនម្នាក់ជាប់លើកណ្ដាលសមុទ្រជិត ២ខែ តែនៅតែមានសំណាងត្រលប់មកផ្ទះវិញ

ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​យុវជន​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​ខ្យល់​បក់​ផាត់​ខ្ទម​នេសាទ​របស់ខ្លួន​ទៅលើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក​រយៈពេល ៤៩ ​ថ្ងៃ តែ​គេ​នៅតែ​អាចមាន​ជី​វិត និង ​ត្រូវបាន​សង្គ្រោះ​ត្រលប់មកផ្ទះ​វិញ ។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា យុវជន​រូបនោះ​មានឈ្មោះ Aldi Novel Adilang អាយុ ​១៩​ ឆ្នាំ កំពុងធ្វើការ​នៅលើ​ខ្ទម​នេសាទ ដែល​អណ្ដែត​លើ​សមុទ្រ​ដ៏​ធំធេង ចម្ងាយ​ប្រហែល ១២៥ ​គីឡូម៉ែត្ រ​ពី​ឆ្នេរ North Sulawesi ។

​នៅ​ថ្ងៃកើតហេតុទី​១៤ ខែកក្កដា ខ្យល់​កម្លាំង​ខ្លាំង​បាន​បក់បោក​យុថ្កា និង ​នាំយក​ខ្ទម​នេសាទ​របស់ Aldi ទៅ​ចម្ងាយ​ប្រហែល ២ ៧០០​ គីឡូម៉ែត្រ ក្នុង​រយៈពេល ៧​សប្តាហ៍ ។ ហើយ​នៅ​ទី ​៣១ ខែសីហា Aldi បានធ្វើ​សញ្ញា​ឱ្យ​កា​ប៉ាល់ MV Arpeggio ដែល​ស្ថិតនៅលើ​ដែនដី Guam ដើម្បី​ឲ្យ​មកជួយ​សង្គ្រោះ​រូបគេ​បាន ។

​រហូតមកទល់​ពេលនេះ ស្ថានភាព​សុខភាព​របស់​យុវជន​ជីវិត​ថ្លៃ​បាន​ប្រសើរឡើង​ហើយ ហើយ​គេ​បាន​រំ​ឮ​កថា គ្រា​ដែល​ជាប់​នៅ​កណ្ដាល​មហាសមុទ្រ​នោះ គេ​បឺត​ទឹក​ពី​ខោអាវ​ដែល​សើម​ដោយ​ទឹកសមុទ្រ និង​ កាច់​ឈឺ​ខ្ទម​ដើម្បី​​ចម្អិនម្ហូប​ដែល​សេសសល់​នៅក្នុង​ខ្ទម ហើយ​បន្ទាប់ពី​ជាប់គាំង​នៅលើ​ផ្ទៃសមុទ្រ​យូរពេក គេ​ពិតជា​អស់សង្ឃឹម រហូតដល់​មានពេលខ្លះ​ចង់​លោតទឹក​សម្លាប់ខ្លួន ប៉ុន្តែ​គេ​ក៏​នឹកឃើញ​ដល់​ដំបូន្មាន​ឪពុក​របស់គេ ៕

ប្រភពអត្ថបទ៖ popular.com.kh

មតិយោបល់

ពេញនិយម