រូបភាពខ្លះៗពីជីវិតលោកម៉េង ប៊ុនឡូ ទោះមិនសូវលេចមុខក្នុងសិល្បៈ
Connect with us

ទាក់ទាញ

រូបភាពខ្លះៗពីជីវិតលោកម៉េង ប៊ុនឡូ ទោះមិនសូវលេចមុខក្នុងសិល្បៈ

ភ្នំពេញ៖ ឲ្យតែនិយាយដល់ឈ្មោះ លោកម៉េង ប៊ុនឡូ ប្រិយមិត្តដែលតែងតែតាមដានរឿងភាគខ្មែរល្បីៗ ប្រាកដជាស្គាល់ហើយថា លោកគឺជាតារាសម្តែងប្រុសដ៏ឆ្នើមមួយរូប ដែលលេចមុខនៅក្នុងរឿងជាច្រើន ដោយភាគច្រើនគឺជារឿងបែបបុរាណតែម្តង។

យ៉ាងណាមិញ មួយរយៈពេលចុងក្រោយនេះឃើញថាតារារូបនេះហាក់ដូចជាស្ងាត់ នៅក្នុងសិល្បៈ ដោយមិនសូវលេចមុខ នៅក្នុងរឿងច្រើនដូចមុន តែទោះជាយ៉ាងណាលោកក៏ត្រៀមខ្លួនបញ្ចេញស្នាដៃម្តងទៀត នៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាស«កូនពស់កេងកង» នៅក្នុងពេលឆាប់ៗនេះដែរ។

ស្របពេលជាមួយគ្នានេះដែរ បើក្រឡេកទៅមើលជីវិតពិត របស់តារារូបនេះនាពេលបច្ចុប្បន្ននេះវិញ ឃើញថារាល់ពេលទំនេរលោកតែងតែនិពន្ធរឿង ឬចម្រៀងថ្មីៗ មិនត្រឹមតែប៉ុណ្ណោះ លោកក៏មានការងារជាច្រើននៅក្រៅប្រទេសផងដែរ ខណៈពេលដែលលោកទៅក្រៅប្រទេសជាច្រើនដង។

មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏មានមុខរបររកស៊ីផ្ទាល់ខ្លួន និងមានការរីកចម្រើនមិនណយនោះដែរ។ បន្ទាប់ពីបានឃើញដូច្នោះអ្នកគាំទ្រជាច្រើន សរសើរដល់រូបលោក ដែលទោះបីជាមិនសូវមានការងារដូចមុន តែលោកនៅតែមានមុខរបរក៏ដូចជាការងារផ្ទាល់ខ្លួន ក្រៅពីសិល្បៈដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្រភពអត្ថបទ៖ khmerload

មតិយោបល់

ពេញនិយម