រកណាបាន? មួយថ្ងៃធ្វើការមុខ Laptop ២ម៉ោងតែរកចំណូលបានជាង ១លានដុល្លារ!
Connect with us

ទាក់ទាញ

រកណាបាន? មួយថ្ងៃធ្វើការមុខ Laptop ២ម៉ោងតែរកចំណូលបានជាង ១លានដុល្លារ!

លោក Johnny Ward ជាសហគ្រិនជនជាតិអៀរឡង់ម្នាក់ដែលបានសម្រេចចិត្តចាក់ចោលផ្ទះសំបែងនៅក្រោយពេលដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចនៅឆ្នាំ២០០៦ ហើយធ្វើដំណើរទៅតាមប្រទេសជាច្រើនលើពិភពលោក និងកំពុងទទួលបានជោគជ័យខ្លាំងលើការធ្វើប្លក់​ (Blog) ដែលអាចឲ្យគាត់រកចំណូលបានជាង១លានដុល្លារអាមេរិក។​

សហគ្រិនវ័យក្មេងរូបនេះ បានបង្ហើបឲ្យដឹងពីមូលហេតុដែលនាំគាត់សម្រេចចាក់ចោលផ្ទះរហូតដល់ជាង១០ឆ្នាំមុន ថា៖ គាត់ជាមនុស្សម្នាក់ដែលស្រឡាញ់សេរីភាព ចង់បានសេរីភាព និងមិនចង់រស់នៅនៅក្រោមគំនាប់ច្បាប់ដ៏តឹងរឹងរបស់ប្រទេសគាត់ឡើយ។ ពិសេសគាត់មានក្តីស្រមៃចង់ក្លាយជាមនុស្សម្នាក់ដែលដើរលេងតាមបណ្តាប្រទេសទាំងអស់លើពិភពលោកក្មេងជាងគេលើលោក និងចង់មានសេរីភាពហិរញ្ញវត្ថុ មិនចង់រស់នៅក្នុងភាពក្រីក្រដូចកាលដែលលោកនៅក្មេងនោះទេ។

លោកបានបន្តថា៖ ក្រោយពេលដែលបានចាក់ចេញពីផ្ទះ លោកបានដើរតែលតោលទៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ី និងធ្វើការងារជាគ្រូបង្រៀនភាសាអង់គ្លេសខ្លះៗ ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត។​ ប៉ុន្តែប្រាក់ខែបន្តិចបន្តួចនេះមិនអាចឲ្យគាត់រស់នៅស្រួលឡើយ ទើបគាត់រិះរកវិធីបង្កើតប្រាក់ចំណូលបន្ថែម។​

ដោយការតាំងចិត្តចង់ចែករំលែកដំណើរកម្សាន្តដែលលោកបានឆ្លងកាត់តាមបណ្តាប្រទេសនិមួយៗ និងចង់ទាញចំណូលខ្លះពីការធ្វើ Blog នេះ គាត់ក៏សម្រេចចិត្តចាប់ផ្តើមបង្កើតBlog ខ្លួនឯង ប៉ុន្តែបញ្ហាប្រឈមមួយទៀត គឺគាត់មិនសូវចូលចិត្តសរសេរ ហើយក៏សរសេរមិនសូវបានល្អដែរ ព្រោះមិនធ្លាប់មានបទពិសោធន៍ក្នុងការងារ។

ចំណាយពេលជាង១០ឆ្នាំ ពីមនុស្សដែលមិនចេះសរសេរសោះ ក្លាយជាអ្នកជំនាញមួយរូប ហើយ Blog (onestep4ward.com) ដែលមិនធ្លាប់ត្រូវបានគេស្គាល់សោះ បានក្លាយជា Blog ដែលមានគេចូលមើលយ៉ាងច្រើនលើសលុបហួសពីការរពឹងទុក ធ្វើឲ្យ Johnny រកចំណូលបានជាង១លានដុល្លារ ពីការងារនេះ។​

បច្ចុប្បន្ន Johnny ធ្វើការតែជាង១០ម៉ោងប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ឫប្រមាណ២ម៉ោងក្នុងមួយថ្ងៃ ជានឹង Laptop របស់គាត់នៅគ្រប់ទីកន្លែងជុំវិញពិភពលោក ខណៈការងារពេញម៉ោងរបស់គាត់គឺធ្វើដំណើរជុំវិញពិភពលោក៕ (businesscambodia)

មតិយោបល់

ពេញនិយម