ព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?
Connect with us

ទាក់ទាញ

ព្រឺខ្នងណាស់! លឺសូរថាសាលាល្បីមួយក្នុងក្រុងភ្នំពេញមានខ្មោចលង?

សំនួរនេះ គ្មានអ្នកណាហ៊ានចេញមុខអះអាងទេ ប៉ុន្តែខ្ញុំចង់និយាយបញ្ជាក់ថា កាលពីមុន នៅ RUPP ធ្លាប់មានអ្នកលោតសម្លាប់ខ្លួន ធ្លាប់មានអ្នកចង.ក និងធ្លាប់មានអ្នកខ្យល់គរស្លាប់ក្នុងអគារ មិនតិចជាង3នាក់ទេ។ ហើយបើនៅ IFL វិញ ក៏លឺសូរថាធ្លាប់មានអ្នកស្លាប់ក្នុងបន្ទប់ទឹក ស្លាប់ក្នុងបន្ទប់រៀន និងមានអ្នកលង់ទឹកស្រះខាងមុខស្លាប់ដែរ (តាមសារព័ត៌មាន និងការអះអាងតៗគ្នា)។ ហើយអ្នកខ្លះនិយាយថា ពួកគេធ្លាប់ឃើញ ស្ត្រីម្នាក់ស្លៀករ៉ូបក្រហម ឧស្សាហ៍ឈរ នៅលើស្ពាននាគ ហើយជួនកាល គេក៏លឺសូរសម្លេង សើច ចម្លែកៗ ចេញពីក្នុងបន្ទប់ទឹកផងក៏មាន។

តែខ្ញុំសួរដូចឆោត ថាកន្លែងណាមួយ ដែលមិនធ្លាប់មានអ្នកស្លាប់? មនុស្សកើតចាស់ឈឺស្លាប់ ជាវដ្តនៃជីវិត។ ហើយបើសាលា សុទ្ធតែលំដាប់កំពូល ដំណើរការរាប់ឆ្នាំហើយ រឿងអីមិនមានមនុស្សស្លាប់។ ដូច្នេះ វាមិនចម្លែកទេ បើសាលាពិតជាមានខ្មោចមែន។

តែខ្ញុំជឿថា បើយើងមិនទៅធ្វើអីគេ ក៏គេមិនធ្វើអីយើងដែរ។ ណាមួយ យប់ជ្រៅអីវ៉ាន់ បានគេចេញដើរ មិនមែនចេញ កណ្តាលថ្ងៃឲ្យយើងឃើញ ស្តែងៗទេ។ ហើយជាក់ស្តែង ខ្ញុំរៀនបីបួនឆ្នាំហើយ មិនដែលឃើញអីទេ។ ក្រៅពីសម្លេងផោមទ្រីតទ្រូត ក្នុងបន្ទប់ទឹក ខ្ញុំមិនដែលលឺសូរសម្លេងអ្វីចម្លែកឡើយ។ គ្រាន់តែពេលខ្លះ ដូចរាងញញើតនឹងនៅម្នាក់ឯងដែរ ជាពិសេស នៅពេលអង្គុយ នៅសាលធំ ពេលល្ងាច។ ហើយជួនកាល ពេលជិះកាត់ស្ពាននាគ ពេលយប់អីហ្នឹង ចេះតែបះរោមដែរ ខ្លាចមីងហ្នឹងលួចហក់ចុះពីស្ពាន មកជិះជាមួយឯង >___< តែមិនអីទេ ខំរៀន ធ្វើជាសិស្សល្អ និងពលរដ្ឋល្អទៅ ខ្មោចមិនមកលងយើងទេ ជឿខ្ញុំចុះ

ប្រភព Sandra Romdoul

មតិយោបល់

ពេញនិយម