ពិតអត់ ការទិញរបស់ទាំងនេះជូនគ្នាជាប្រផ្នូលមិនល្អឈានទៅរកការបែកគ្នា?
Connect with us

គ្រួសារ & ស្នេហា

ពិតអត់ ការទិញរបស់ទាំងនេះជូនគ្នាជាប្រផ្នូលមិនល្អឈានទៅរកការបែកគ្នា?

រូប​ថត​មួយ​សន្លឹក​កំពុង​ទទួល​​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ ​រហូត​មាន​អ្នក​ចែក​ចាយ​បន្ត​រាប់​ពាន់​ដង​​ដែល​​ជា​រូប​ថត​ស្បែក​ជើងថ្មី​ទើប​បើក​ពី​ប្រអប់​មួយ​គូ រួម​នឹង​ខ្សែ​ក្រវាត់​មួយ ​ប៉ុន្តែ​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​នារី​ជា​ម្ចាស់​​មាន​ជំនឿ​ថា ​បាន​ធ្វើ​ឲ្យ​នាង និង​មិត្ត​ប្រុស​​បែក​បាក់​គ្នា​ក្នុង​ថ្ងៃ​តែមួយ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ជា​នារី​ស្រស់​ស្អាត​ម្នាក់ ឈ្មោះ​ Belle Nan បាន​អះអាង​ទាំង​មាន​ជំនឿ​ថា ​នាង​បាន​ស្រលាញ់​គ្នា​ជា​យូរ​មក​ហើយ មិនដែល​ទិញ​អ្វី​ជូន​គ្នា​ធំដុំ​ឡើយ ទើប​តែ​ថ្ងៃ​ខួប​កំណើត​មិត្ត​ប្រុស​​នេះ នាង​សម្រេច​ចិត្ត​ទិញ​ស្បែក​ម៉ាក​ល្បី​មួយ​គូ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់ តែ​មិន​នឹក​ស្មាន​ថា ​ក្នុង​ថ្ងៃ​នោះ​បែរ​​ជា​នាងត្រូវ​​បែក​គ្នា​ទៅ​វិញ។ ​ចំណែក​ស្នេហា​លើក​ដំបូង ក៏​នាង​បែក​បាក់​ដោយ​សារ​ទិញ​នាឡិកា​ជូន​មិត្ត​ប្រុស​ដែរ។

​តាម​ការ​ចំណាំ​របស់​នាង ​ចង់​សំដៅ​ថា កាដូ​ជា​របស់​ទាំង​នេះ​ជា​ប្រផ្នូល​មិន​ល្អ ​ឬ​ជា​សញ្ញា​នៃ​ការ​បែក​បាក់។ ​នាង​បាន​សរសេរ​រៀប​រាប់​ដូច្នេះ​ថា «​ដែលឮ​គេ​និយាយ​អត់ ថា​ហាម​ទិញ​ស្បែក​ជើង នាឡិកា ទឹកអប់ កន្សែង​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ​ព្រោះ​ម៉ាន​មុខ​ហ្នឹង វា​តំណាង​ឲ្យ​កា​បែកបាក់។ និយាយ​ថា​ខ្ញុំ​ជឿ​លើ​រឿង​បែប​ហ្នឹង​ក៏​បាន​ដែរ ព្រោះ​ខ្ញុំ ធ្លាប់​ជួប​រួច​មក​ហើយ តែ​ម៉េច​ហេតុ​អី ខ្ញុំ​នៅតែ​ប្រឆាំង​ទិញ​របស់​បែប​ហ្នឹង​ទៀត។

ឥលូវ​ម្តង​ទៀត​ហើយ ​គ្រាន់តែ​ទិញ​ត្រៀម​មិនទាន់​ដល់ដៃ​ម្ចាស់​វា​ផង តែ​ឃើញ​មិន​ទាន់​បាន​ឃើញ​ផង ​បែក​គ្នា​បាត់​ ទិញ​ថ្ងៃ​ណា​បែក​ថ្ងៃ​ហ្នឹង ពិត​ជា​សាហាវ​មែន។ ខ្ញុំ​រាង​ហើយ​ ហើយក៏​សន្យា​នឹង​ខ្លួន​ឯងថា ​ឈប់​ទិញ​របស់​បែបហ្នឹង​ឲ្យ​សង្សារ​ទៀត​ដែរ ​ព្រោះ​វា​ជា​លើក​ទី​២ ​ហើយ ​គ្រាន់តែ​លើក​មុន​នាឡិកា ​ជា​ប្រផ្នូល​កំណត់​ពេលវេលា​បែក លើក​នេះ ស្បែក​ជើង តំណាង​ឲ្យ​កា​ដើរ​​ចេញ ឬចាកចេញ ថា​មិន​ចង់ post ម៉ាន​ទេ គ្រាន់តែ​ចង់​ឲ្យ​គ្រប់​គ្នា និង​កុំ​ទិញ​របស់​បែប​ហ្នឹង​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ឲ្យ​សោះ​។

​ពិបាក​វា​ចម្លែក​មែន​ទែន សង្សារ​មុន​ស្រលាញ់​គ្នា​ ១​ឆ្នាំ គ្រាន់តែ​ទិញ​នាឡិកា​ឲ្យ​បែក​គ្នា​ដល់​ឥលូវ មកឥ​លូវ សង្សា​រ​ក្រោយ​នេះ ស្រលាញ់​គ្នា​២​ឆ្នាំ​ហើយ ​ខ្ញុំមិន​ដែល​ទិញអី​ឲ្យ​ទេ នេះ​ថ្ងៃ​ខួប​គេ​ក៏​មិន​ជឿ សាក​ទិ​ញ​ម្តង​ទៀត ទិញ​ភ្លាម ​បែក​ភ្លាម​។ ខ្ញុំ​ស្រលាញ់​គ្នា​២​ឆ្នាំ​ហើយ ​នៅ​ជា​មួយ​ដូច​ប្តី​ប្រពន្ធ ជួប​គ្នា​រាល់ថ្ងៃ​មិន​ដែលខាន ១​ថ្ងៃ​ម៉េច ហើ​យ​មក​បែក​គ្នា​ដោយ​គ្មាន​រឿង​អី​សោះ មិនឲ្យ​​ជឿ។ យើង​​គ្មាន​រឿង​អី​ធំដុំ​ជា​មួយ​គ្នា​ទេ ខ្ញុំ​ទិញ​ឲ្យហ្នឹង​​ព្រោះ​វា​ជា​ថ្ងៃ​ខួប​គាត់​ គិតថា​នឹង surprise គាត់​ មាន​ណា​​ទាស់​ពាក្យសំដី​គ្នា​ថ្ងៃនោះ​ក៏​បែក​គ្នា​ម៉ង់​ទៅ។

ខ្ញុំក៏​មិន​ជឿ​ រឿង​ឆ្កួត​ឡប់​អី​ហ្នឹង​ដែរ បើ​ខ្ញុំ​ជឿ ខ្ញុំ​មិន​មែន​ទៅ​ទិញ​ឲ្យ​ទេ ហើយ​មិន​មែ​ន​ខ្ញុំ​មិន​ធ្លាប់​ជួប​រឿង​ហ្នឹង​ទេ វា​ជួប​ម្តង​ហើយ តែ​មក​ពី​អត់​ជឿ​ទើប​ទិញ​ម្ដង​ទៀត»។ ​ចំណែក​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​បាន​បញ្ចេញ​ការ​យល់​ឃើញ​ខុស​ៗគ្នា​មាន​អ្នក​ស្រប និង​ផ្ទុយ​ទៅ​វិញ​ថា «​កុំ​ជឿ​រឿង​បែប​នោះ​អី វា​មិន​ពិត​ទេ​។ ការ​បែក​គ្នា​បណ្តាល​មកពី​ភាព​មិន​ចុះសម្រុង​គ្នា មិន​យល់ចិត្ត​គ្នា ភាព​អស់ចិត្ត​រវាង​គ្នា​នឹង​គ្នា និង​ការ​មិន​ទុកចិត្ត​គ្នា​ទៅវិញ​ទេ​។ បើ​គិត​ថា​ ទិញ​នាឡិកា​តំណាង​ឲ្យ​ពេលវេលា​បែក ហើយ​ស្បែកជើង​តំណាង​ឲ្យ​ការ​ដើរចេញ ចុះ​ហេតុ​អី​មិន​ទិញ ​កាវ​បិទ 502 ម៉ង់​ទៅ​ព្រោះវា​តំណាង​ឲ្យ​ភាព​ជាប់​ស្អិតរ​មួ​ត​បេះ​មិន​ចេញ​។

ចំណែក​ខ្ញុំ ពីមុនក៏​មិន​ជឿ​ដែរ​តែ​ពេល​នេះ​ជឿ​ហើយ លើក​ទី​មួយ​នាឡិកា គ្រាន់តែ​ទិញ​ឲ្យ​ពាក់​មិនទាន់​បាន​ប៉ុន្មាន​ផង​បែក​គ្នា​បាត់​ តែ​ខ្ញុំ​នៅតែ​មិន​ទាន់​ជឿ​ គិត​ថា​មកពី​ចិត្ត​មនុស្ស​ទេ លើក​ទី​ពីរ កន្សែង​គ្រាន់តែ​ទិញ​អោយ​ហើយ​ភ្លាម​មានរឿង​រកាំរកូសជាមួយ​គ្នា​រហូត​ដល់​បែក​គ្នា ​ពេល​នេះ​រាង​ហើយ​គ្មាន​លើក​ទី​ ៣​ទៀត​ទេ។​

​ពេល​ខ្លះ​វា​មិន​សំខាន់​ទៅ​លើ​របស់​ទាំ​ង​អស់​នោះ​ទេ គឺ​សំខាន់​លើ​ចិត្ត​គេ តើ​គេ​ផ្តល់​តម្លៃ​លើ​ទឹកចិត្ត​យើង​អត់​? បើ​គេ​លែង​ខ្វល់ លែង​ស្រលាញ់ ទិញ​តែ​ស្ករ​គ្រាប់​ឲ្យ​ក៏​បែក​គ្នា​ដែរ តែបើ​គេ​ស្រឡាញ់​ឲ្យ​តម្លៃ​យើង ទោះ​ទិញ​ស្បែកជើង​ឲ្យ​១០គូ ​គឺ​គេ​ពាក់​ទាល់តែ​កញ្ចាស់។ ឯ​ខ្ញុំ​ស្រលាញ់​គ្នា ៦ឆ្នាំ ខោអាវ ស្បែកជើង នាឡិកា កាបូប ក្នុង​ទូ​គាត់​គឺ​ខ្ញុំទិញ​ឲ្យ​​ទាំងអស់ បើ​និយាយ​ពី​ស្បែកជើង​វិញ មួយ​ខែ​សឹងតែ​ទិញ​មួយ​គូហើយ ព្រោះ​គាត់​ពាក់​ឆាប់​ដាច់ គិត​មើល ៦​ឆ្នាំ​តើ​ប៉ុន្មាន​គូ តែ​គ្មាន​បែក​អី​ផង ខ្ញុំ​ជិត​រៀបការ​ហើយ។​

​ចំពោះ​ខ្ញុំ​អត់​ជឿ​ទេ តែ​ខ្ញុំ​ក៏​មិន​ប្រមាថ​ដែរ ​សង្សារ​ខ្ញុំ​​ម្នាក់​ទិញ​ទឹកអប់​អោយ​​តែ​ពួ​ក​ខ្ញុំអត់​បែក​គ្នា​ផង វិញ្ញាណ​គេ​នៅ​ជិត​ខ្ញុំ​រហូត ព្រោះ​ទិញ​ទឹកអប់​ឲ្យ​បាន​ ៥​ថ្ងៃ​ គាត់​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​។ មិនសូវ​ជឿ​តែ​ក៏​មិន​ហ៊ាន​ប្រមាថ​ដែរ។ ជំនឿ ជឿ​តាម​ចំណាំ ចំណាំ​ខ្លះត្រូវ ​ខ្លះ​មិនត្រូវ។ ​ចំពោះ​ប្រិយ​មិត្តអ្នក​អាន​វិញ ធ្លាប់​ជួប​ករណី​ទិញ​របស់​ខាង​លើ​មិត្តប្រុស​មិត្តស្រី​ ហើយ​បែក​គ្នាទេ? (សម្រួល​អត្ថបទ៖ Morning Fresh)

មតិយោបល់

ពេញនិយម