ប្រទេសទាំង ៨ ដែលស្ថិតក្រោមអន្ទាក់បំណុលរបស់ប្រទេសចិន
Connect with us

គួរដឹង

ប្រទេសទាំង ៨ ដែលស្ថិតក្រោមអន្ទាក់បំណុលរបស់ប្រទេសចិន

កាលពីឆ្នាំមុនដោយសារតែមានបំណុលច្រើនជាង 1 ពាន់លានដុល្លារទៅលើប្រទេសចិន ស្រីលង្កាបានប្រគល់កំពង់ផែមួយទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ឥឡូវនេះ Djibouti ដែលជាមូលដ្ឋានសំខាន់របស់យោធាអាមេរិកនៅទ្វីបអាហ្វ្រិកកំពុងសម្លឹងមើលដើម្បីប្រគល់សិទ្ធិគ្រប់គ្រងកំពង់ផែសំខាន់មួយផ្សេងទៀតទៅឱ្យក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែលសហរដ្ឋអាមេរិកមិនសប្បាយចិត្តអំពីរឿងនេះ។

អ្នកខ្លះហៅវាថាជា “អន្ទាក់បំណុលការទូត” ដែលផ្តល់ជូនប្រាក់កម្ចីសំរាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានការប្រាក់ទាប។ ប៉ុន្តែនៅពេលដែលប្រទេសទាំងនោះមិនមានលទ្ធភាពសងត្រលប់នូវបំណុលទៅកាន់ប្រទេសចិន លទ្ធផលគឺដូចជាប្រទេសស្រីលង្កាអញ្ចឹង។

គួរបញ្ជាក់ផងដែរថាប្រទេសទាំង៨ដែលកំពុងតែជាប់បំណុលចិនវ័នកខ្លាំងបំផុតនោះគឺរួមមាន៖ ប្រទេស ជីប៊ូទី, តាជីគីស្ថាន, គីហ្សីស្ថាន, ឡាវ, ម៉ាល់ឌីវ, ម៉ុងហ្គោល, ប៉ាគីស្ថាន និងម៉ុងតឺនេហ្រ្គោ ដែលឃើញថាក្នុងនោះមិនមានកម្ពុជាទេ៕

ប្រភពអត្ថបទ៖ isharetoday.com

មតិយោបល់

ពេញនិយម