នារីវ័យក្មេងម្នាក់ តែងតែឈឺពោះពេលមករដូវ ស្រាប់តែពោះក៏ធំឡើងៗ សង្ស័យពេកម៉ែនាំទៅពេទ្យហើយក៏ជួបរឿងនឹកស្មានមិនដល់
Connect with us

ថ្មីៗ

នារីវ័យក្មេងម្នាក់ តែងតែឈឺពោះពេលមករដូវ ស្រាប់តែពោះក៏ធំឡើងៗ សង្ស័យពេកម៉ែនាំទៅពេទ្យហើយក៏ជួបរឿងនឹកស្មានមិនដល់

ប្រទេសចិន៖ ជារឿងរ៉ាវរបស់នារីអាយុ ១៨ឆ្នាំដែលមានអាការៈខុសប្រក្រតីដោយពោះចេះតែធំទៅៗដោយគ្មានមូលហេតុ។អាករៈរបស់នាងធ្វើអោយឪពុកម្ដាយគិតថាកូន មានផ្ទៃពោះ តែនាងតែងតែប្រកែកថាគ្មានទំនាក់ទំនងជាមួយប្រុសណានោះទេ។ដោយសារតែពោះនៅតែបន្តរីកធំ ឪពុកម្ដាយក៏បាននាំកូនទៅមន្ទីរពេទ្យព្រោះចង់ដឹងពីការពិត។

ព្រោះថាពីមុនកូនតែងតែឈឺពោះពេលមករដូវខ្លាំងរហូតដល់មិនអាចទៅសាលារៀនបាន ម្ដាយក៏បានទិញថ្នាំបំរុងមកអោយញ៉ាំហើយស្រាប់តែកាន់តែឈឺខ្លាំងឡើងនិងពោះក៏រីកធំរឿយៗ។

ក្រោយពីការពិនិត្យពេទ្យបានប្រាប់ថា នាងមានដុំសាច់មហារីកត្រូវតែប្រញ៉ាប់វះកាត់ បន្ទាប់ពីវះកាត់ដោយសារតែរបួសធំធ្វោះអោយមានទឹករងៃហូរមិនឈប់ នាងមានដុំសាច់ដែលកំរមានហើយវាបានរីកធំដល់ពេញក្នុងពោះដែលមិនអាចធ្វើការវះកាត់យកមកអស់ទេ ហើយវានៅតែបន្តរីកធំមិនឈប់ទាមទារអោយនាងត្រូវតែបន្តរក្សាព្យាបាលទៀតតែសង្ឃឹមមានតិចភាគរយណាស់។

នេះសំរាប់នារីគ្រប់រូប ប្រសិនបើមានអាការៈមិនប្រក្រតីសូមប្រញ៉ាប់ពិនិត្យមើល ដូចជាការឈឺចាប់ពេលមករដូវសូមកុំបណ្ដោយអោយសោះព្រោះអាចមានអ្វីដែលយើងនឹកស្មានមិនដល់។

ប្រភពអត្ថបទ៖ reakreay

មតិយោបល់

ពេញនិយម