គួរដឹង! ការយកបន្ទះ​បិត​ក្បាល​កុមារមិនអាច​បញ្ចុះ​កំដៅ​​បានទាំងស្រុងនោះទេ!
Connect with us

គួរដឹង

គួរដឹង! ការយកបន្ទះ​បិត​ក្បាល​កុមារមិនអាច​បញ្ចុះ​កំដៅ​​បានទាំងស្រុងនោះទេ!

បន្ទះ​បិត​ក្បាល​នេះ​មិនអាច​បញ្ចុះ​កំដៅ​កុមារ​បាន​នោះទេ។ ការបញ្ចុះ​កំដៅ​កូន​ក្តៅខ្លួន​គឺ​ត្រូវ​អនុវត្តន៍​ដូចខាងក្រោម:

-ប្រេី​ថ្នាំ​បញ្ចុះ​កំដៅ​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា

-ជូត​ខ្លួន ឬ​មុជទឹក

-ដោះ​ខោអាវ ឬ​ពាក់អាវ​ស្តេីងៗ

-បេីក​កង្ហារ ឬ​មា​សុីន​ត្រ​ជាក់អោយ​បន្ទប់​មាន​សីតុណ្ហភាព​ត្រជាក់។

-ញាុំ​ទឹក ឬ​បៅ​អោយបាន​ច្រេីន

-ព្យាបាល​មូលហេតុ​ដែល​ធ្វេីអោយ​កូន​ក្តៅខ្លួន​ដោយ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

-មិនត្រូវ​ក្រ​ឡុំ​កូន​ជាមួយ​ភួយ ឬ​ក្រណាត់ក្រាស់ៗនោះទេ។

-មិនត្រូវ​បញ្ច្រក់ថ្នាំ​តាមចិត្ត​ខ្លួនឯង គ្មាន​ម៉ោង​ច្បាស់លាស់​នោះទេ។

ការបិត​បន្ទះ​នេះ​តែមួយ​មិនអាច​ត្រជាក់​បាន​នោះទេ។ វា​គ្រាន់​ជួយ​ផ្នែក​មួយ​តូច​ប៉ុណ្ណោះ។ ដូច​ច្នេះ​កុំ​យល់​ច្រ​លំ​អំពី​ការ​ប្រេីបន្ទះ​បិត​ត្រជាក់​នេះ​ថា​អាចជួយ​អោយ​កុមារ​បញ្ចុះ​កំដៅ​បាន។

ប្រភពអត្ថបទ៖ babyandmom

មតិយោបល់

ពេញនិយម