ម្ចាស់ពាន Miss Grand Cambodia ឆ្នាំនេះត្រូវបានរកឃើញហើយ និងពិតជាស្អាតខ្លាំងណាស់!
Connect with us

ទាក់ទាញ

ម្ចាស់ពាន Miss Grand Cambodia ឆ្នាំនេះត្រូវបានរកឃើញហើយ និងពិតជាស្អាតខ្លាំងណាស់!

កាលពីយប់មិញនេះ កម្មវិធីប្រកូតសម្រស់ Miss Grand Cambodia២០១៨ បានបញ្ចប់ដំណើរនៃការប្រកួតយ៉ាងរលូន ដោយមានបេក្ខនារីរូបស្រស់ជាច្រើន បានចូលរូម ។ ជាមួយគ្នានេះដែរ គេក៏បានរកឃើញម្ចាស់ពាន ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងរូបសម្រស់ស្រស់ស្អាត ដែលអាចកាន់ពាន Miss Grand Cambodia២០១៨ នោះគឺកញ្ញា ឌី លីកា ។

យ៉ាងណាមិញ ក្រោយពីប្រកាសលទ្ធផល ចំពោះសាមីខ្លួនដែលគ្រងបានមកដកញ្ញា ឌី លីកា ក៏បានសម្ដែងក្ដីរំភើប ត្រេកអរជាខ្លាំងថែមទាំងមិនភ្លេចថ្លែងអំណរអរគុណដល់ទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្រខ្លួន តាំងពីការប្រកួតជម្រុះវគ្គដំបូងបង្អស់ រហូតដល់ទទូលបានពានរង្វាន់លេខមួយដូច្នេះ។

គួរបញ្ជាក់ដែរថា កញ្ញា ឌី លីកា គឺជាបវរកញ្ញា វ័យក្មេងដែលមានអាយុ២០ឆ្នាំ ជាសិស្សទើបរៀបចប់ វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ផងដែរ៕

មតិយោបល់

ពេញនិយម