ស្គាល់ឬនៅ? នេះជាកំពូលអ្នកធ្វើរូបសំណាក់ លោក Beat Richner ដូចនឹងរូបពិតបេះដាក់!
Connect with us

ទាក់ទាញ

ស្គាល់ឬនៅ? នេះជាកំពូលអ្នកធ្វើរូបសំណាក់ លោក Beat Richner ដូចនឹងរូបពិតបេះដាក់!

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ដោយសារគុណដ៏ធំធេងរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner បានធ្វើឲ្យកូនខ្មែរទាំងអស់ រួមមានលោកតាន់ គីមសួ បានសម្រេចចិត្តថាធ្វើរូបសំណាក់មួយ ដាក់នៅក្នុងមន្ទីរពេទ្យដែលលោកខំលះបង់អស់ពេលជាច្រើនឆ្នាំ។

មកដល់ពេលនេះការចម្លាក់រូបរបស់វីរបុរសខ្មែរ បានចេញជារូបរាងបណ្តើរៗហើយ ខណៈពេលដែលមហាជនជាច្រើនពិតជាសប្បាយចិត្ត នៅពេលដែលបានឃើញបែបនេះ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានធ្វើការអរគុណដល់អ្នកជួយផ្តល់គំនិតដែលបានធ្វើបែបនេះផងដែរ។ 

លើសពីនេះ ការចម្លាក់រូបស្ថាបនិកគន្ធបុប្ផានេះ បានធ្វើឡើងដោយស្នាដៃបុរសម្នាក់ ដែលមានជំនាញនៅក្នុងការសូន្យរូបជាច្រើនផងដែរ ជាមួយគ្នានេះដែលមហាជនជាច្រើនប្រាកដជា ចង់ដឹងនូវមុខមាត់អ្នកដែលបានចម្លាក់រូបមួយនេះហើយ ព្រោះថាលោកមិនត្រឹមតែចម្លាក់បានស្អាត ដូចរូបពិតនោះទេ ថែមទាំងធ្វើចេញជារូបរាងបានលឿនទៀតផង។

ដោយក្នុងនោះលោកមានឈ្មោះថាកាម៉ង់ ដុង (Kamong Dong ) ដែលលោកជាអ្នកសាងសង់រូបសំណាក់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះលោកក៏បានធ្វើរូបអ្នកល្បីៗ បុព្វបុរសខ្មែរជាច្រើនទៀតផង។

ក្រោយពីបានឃើញសា្នដៃដ៏ល្អរបស់លោក ក៏មានមហាជនជាច្រើន ហៅលោកថាជាវិចិត្រករ ដៃឯកដែលបានធ្វើរូបសំណាក់មួយនេះ បានយ៉ាងល្អ និងពិតជាគួរឲ្យសរសើរខ្លាំងតែម្តង៕

មតិយោបល់

ពេញនិយម