ថ្មីៗនេះមានការសិក្សា​​មួយលើកឡើងថា គ្មាន​សារធាតុ​ណាមួយ​ក្នុង​ស្រា ដែល​ជួយ​ដល់​សុខភាព​ឡើយ​
Connect with us

គួរដឹង

ថ្មីៗនេះមានការសិក្សា​​មួយលើកឡើងថា គ្មាន​សារធាតុ​ណាមួយ​ក្នុង​ស្រា ដែល​ជួយ​ដល់​សុខភាព​ឡើយ​

អ្នក​ផឹកសុរា​មួយចំនួន​ហាក់ដូចជា​សប្បាយ និង​ធូរស្រាល​ចិត្ត នៅពេល​ឃើញ​របាយការណ៍មួយចំនួន បាន​រកឃើញថា ការផឹក​ស្រា​ក្នុង​ចំនួន​ណាមួយ អាចជួយ​ដល់​សុខភាព​។ ប៉ុន្តែ​សូមកុំ​ទាន់​អាល​អរ របាយការណ៍​ចុងក្រោយ​ដែល​ទើបតែ​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ បង្ហាញ គ្មាន​ចំនួន​ណាមួយ​នៃ​អាល់កុល​ដែល​ជួយ​ដល់​សុខភាព​នោះឡើយ​។​

ទិន្នន័យ​ដែល​សិក្សា​ដោយ​វិទ្យាស្ថាន​សម្រាប់​ការវាស់ស្ទង់ និង​វាយតម្លៃ​សុខភាព របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ពញ្ញាក់​ស្មារតី​អ្នក​និយម​ផឹក​សារធាតុ​ស្រវឹង​ទាំងឡាយ ពីព្រោះថា ការផឹក​ច្រើន​គឺជា​ជំហាន​ដែល​នាំ​ឲ្យ​ធ្លាក់ខ្លួន​ឈឺ ពេលខ្លះ​ពិការ និង​អាច​ឈានដល់​ស្លាប់​ថែម​ទៀតផង​។​

«​លទ្ធផល​ដែល​យើង​បាន​សិក្សា​បង្ហាញថា កម្រិត​សុវត្ថិភាព​នៃ​ការផឹក​គ្រឿង​ស្រវឹង គឺ​គ្មាន​នោះឡើយ​»​។ នេះ​ជាការ​ពន្យល់​របស់​ក្រុម​អ្នកស្រាវជ្រាវ ដោយ​លទ្ធផល​ទាំងស្រុង​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ The Lancet​។ 

​ការសិក្សា ផ្តោតលើ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ឥទ្ធិពល​របស់​វា ដែល​កើតឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៦ នៅ​ប្រទេស​ចំនួន​១៩៥​លើ​ពិភពលោក​។ លទ្ធផល​នេះ បង្ហាញ​ផ្ទុយ​ពី​ការសិក្សា​មួយចំនួន ដូច​ជាការ​លើកឡើងថា ការផឹក​ស្រា​ពីរ​កែវ​ក្នុង​១​ថ្ងៃ មាន​ប្រយោជន៍​ដល់​សុខភាព និង​ការផឹក​ក្នុង​កម្រិត​ណាមួយ ប្រៀបដូចជា​ការ​លេប​ឱសថ​ប្រឆាំងនឹង​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម ជាដើម​។​

​ទាក់ទង​នឹង​លទ្ធផល​ថ្មី​នេះ ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន បានផ្តល់​យោបល់​សម្រាប់​ប្រទេស​ដែល​សម្បូរ​អ្នក​ផឹក​គ្រឿង​ស្រវឹង ឲ្យ​ចាត់វិធានការ និង​រៀប​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ស្រវឹង​៕

ប្រភពអត្ថបទ៖ thmeythmey

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK