អ្នកវិទ្យាសាស្ត្រឥណ្ឌាបានលើកឡើងថា ម្តាយដែលមានទម្លាប់ស្លៀកខោខូវប៊យរឹបៗ អាចធ្វើឲ្យកូនកើតមកមានបញ្ហាសតិអារម្មណ៍ និងមានទំនោរចង់ប្តូភេទ
Connect with us

គួរដឹង

សាស្ត្រាចារ្យឥណ្ឌាម្នាក់បានលើកឡើងថា ម្តាយដែលមានទម្លាប់ស្លៀកខោខូវប៊យរឹបៗ អាចធ្វើឲ្យកូនកើតមកមានបញ្ហាសតិអារម្មណ៍ និងមានទំនោរចង់ប្តូភេទ

ឥណ្ឌា៖ សាស្ត្រាចារ្យឥណ្ឌាម្នាក់បានឲ្យដឹងថា កូនៗដែលកើតមកមានបញ្ហាសតិអារម្មណ៍ និងមានទំនោរចង់ប្តូភេទ គឺដោយសារតែម្តាយរបស់គេចូលចិត្តស្លៀកពាក់ខោខូវប៊យរឹបៗ។ សាស្រ្តាចារ្យរូបនេះមានឈ្មោះថា Rajith Kumar ជាសាស្រ្តចារ្យផ្នែកវិទ្យាសាស្ត្រនៅក្នុងសកលវិទ្យាល័យ Sree Sankara ក្នុងរដ្ឋ Kerala ភាគខាងលិចប្រទេសឥណ្ឌា។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ជាតិឥណ្ឌាគាត់បានឲ្យដឹងថា ស្ត្រីដែលមានទម្លាប់ស្លៀកខោខូវប៊យរឹបៗដូចមនុស្សប្រុស នឹងបង្កើតកូនមកមានបញ្ហាសតិអារម្មណ៍ ឬមានទំនោរចង់ប្តូភេទពីភេទធម្មជាតិរបស់ពួកគេ។

សាស្រ្តាចារ្យរូបនេះបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាទាំងនេះស្ត្រីទាំងអស់មិនគួរស្លៀកពាក់ខុសពីតំណមនៃការស្លៀកពាក់របស់ប្រពៃណីឥណ្ឌាឡើយ។ យ៉ាងណាក្តី អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា ការលើកឡើងរបស់សាស្ត្រាចារ្យខាងលើនេះពុំមានលក្ខណៈប្រាកដនិយមតាមបែបវិទ្យាសាស្ត្រនោះទេ តែវាទំនងជាត្រូវតាមតំណមនៃការស្លៀកពាក់បែបប្រពៃណីទៅវិញទេ៕

ប្រភពអត្ថបទ៖ worldofbuzz

មតិយោបល់

ពេញនិយម