ផ្សារបោះដុំធំៗ ៣កន្លែងដែលបោះដុំសំលៀកបំពាក់ថោកបំផុតសម្រាប់អ្នកលក់រាយតាមអនឡាញ
Connect with us

គួរដឹង

ផ្សារបោះដុំធំៗ ៣កន្លែងដែលបោះដុំសំលៀកបំពាក់ថោកបំផុតសម្រាប់អ្នកលក់រាយតាមអនឡាញ

អ្នកលក់រាយនៅកម្ពុជាសព្វថ្ងៃកំពុងតែស្វែងរកកន្លែងបោះដុំសំលៀកបំពាក់ ផ្ទាល់ពីមេធំជាងគេនៅទីក្រុងភ្នំពេញ ដោយមិនចង់ទទួលសំលៀកបំពាក់តពីអ្នកលក់ចែកចាយឡើយ ព្រោះវាធ្វើអោយទំនិញឡើងថ្លៃ និងចលក់ទៅបានប្រាក់ចំណេញតិចតួចព្រោះឆ្លងកាត់សង្វាក់ចែកចាយច្រើនតង់ពេក។

ដើម្បីដឹងពីពត៌មានបោះដុំទាំងនោះ Business Cambodia សូមបង្ហាញជូនពីតំបន់ ៣ ដែលបោះដុំសំលៀកបំពាក់ធំជាងគេនៅរាជធានីភ្នំពេញ៖

១.ផ្សារអូឡាំពិក

ផ្សារអូឡាំពិកជាច្រកទម្លាក់ទំនិញបោះដុំសំលៀកបំពាក់ធំជាងគេបំផុតនៅក្នុរាជធានីភ្នំពេញ ដែលជាទីតាំងល្អបំផុតក្នុងការស្វែងរកពត៌មានបោះដុំផ្ទាល់ពីអាជីករដែលលក់ដូរនៅតំបន់នោះ។ ប្រភពធំៗ របស់សំលៀកបំពាក់ដែលនាំចូល មកចែកចាយក្នុងស្រុកខ្មែរទាំងមូលភាគច្រើន បោះចូលទៅក្នុងផ្សាអូឡាំពិក ដែលសំលៀកបំបាក់ទាំងនោះនាំចូលពីប្រទេសចិន ប្រទេសវៀតណាម និងប្រទេសថៃ ដែលអ្នកអាចទទួលទំនិញបោះដុំបានថោកបំផុតនៅទីនោះ។

២.ផ្សារបឹងកេងកង

អ្នកប្រហែលជាស្គាល់់អាណាចក្រសំលៀកបំពាក់ជជុះដ៏ល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ នោះគឺផ្សាបឹងកេងកង ដែលជាតំបន់បោះដុំសំលៀកបំពាក់ជជុះ និងសំលៀកបំពាក់ធម្មតារាប់ពាន់ម៉ូដក្នុងតម្លៃមួយថោក។ ថ្វីត្បិតតែផ្សារមួយនេះជាផ្សារមានកេរ្ត៍ឈ្មោះដោយសារតែសំលៀកបំបាក់ជជុះក៍ពឹតមែន តែផ្សានេះក៏ជាប្រភពដធំមួយក្នុងការស្វែងរកសំលៀកបំពាក់​ គុណភាពល្អៗ បានផងដែរ ហើយក្នុងតម្លៃថោកថែមទៀតផង។ សំលៀកបំពាក់នៅតំបន់ផ្សារបឹងកេងកងភាគច្រើននាំចូលពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងពីបណ្តារប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីផងដែរ។

៣.ផ្សារអូឬស្សី

ផ្សាអូឬស្សីកាជាកន្លែងបោះដុំមួយដែល សំបូរសំលៀកបំពាក់រាប់ពាន់ម៉ូដ ដែលអ្នកលក់អនឡាញភាគច្រើនស្វែងរកម៉ូដថ្មីៗ តាមរយៈការចងក្រងជាក្រុម ហើយផ្តល់ពត៌មានអោយគ្នាទៅវិញទៅមកអំពីម៉ូដថ្មីៗ ដែលទើបមកដល់ តម្លៃហាងឆេងប្រែប្រួលនៅលើទីផ្សាបានយ៉ាងងាយស្រួលថែមទៀតផង។ ផ្សាអូឬស្សីអ្នកក៏អាចស្វែងរកដៃគូសហការក្នុងការលក់សំលៀកបំពាក់តាមអនឡាញបានផងដែរ៕

ប្រភព៖ business cambodia

មតិយោបល់

ពេញនិយម