គួរដឹង
ញាក់សាច់! ហុងកុង វ៉ាដាច់ញូយ៉ក ហើយក្លាយជាក្រុងដែលមានសេដ្ឋីច្រើនជាងគេបំផុតលើលោក

ទីក្រុង New York ដែលធ្លាប់មានឈ្មោះជាទីក្រុងដែលមានបំផុតក្នុងពិភពលោកដែលមានមហាសេដ្ឋី និង អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើនដែលរស់នៅទីនោះ បានធ្លាក់ដំណែងមកលេខ២ បន្ទាប់ពីទីក្រុង Hong kong ដែលបានប្រជែងយកដំណែងជើងឯកលេខ១នាពេលថ្មីៗនេះ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញដែលមានឈ្មោះថា “firm Wealth-X” ដែលបានចេញផ្សាយនាថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
តារាងទីក្រុងទាំង១០ដែលជាទីក្រុងដែលមានអ្នកមានច្រើនបំផុត
បន្ថែមពីនេះទៀត ការស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញនេះបានបញ្ជាក់បន្ថែមទៀតថា ទីក្រុងNew York បានគ្រងដំណែងលេខ១ដែលរាប់ជាទីក្រុងដែលមានអ្នកមានច្រើនបំផុតក្នុងរយ:កាល៧ឆ្នាំផ្ទួនៗគ្នាមកហើយ។ ជាទូទៅអ្នកដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារឡើង លើត្រូវបានរាប់បញ្ចូលជាអ្នកមានម្នាក់ដែលពួកគេត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកមានបំផុតក្នុងទីក្រុងដែលពួកគេកំពុងរស់នៅ។
គួរបញ្ជាក់ថា សេដ្ឋកិច្ចនៃប្រទេសចិនសព្វថ្ងៃបានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ពិសេសមហាអំណាចអាមេរិកដែលកំពុងតែកាន់អំណាច ដោយឃើញថាសេដ្ឋកិច្ចចិនមានការលូតលាស់ខ្លាំងគួរឲ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយៗនេះ។ លើសពីនេះទៅទៀត ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ចិននេះទៀតសោត បានធ្វើឲ្យសេដ្ឋីនៅចិនបានចំណេញប្រាក់ទ្វេដងក្នុងការបណ្តាក់ទុនរបស់ពួកគេ។
ទីក្រុងហុងកុង
នេះក៏មកពីសេដ្ឋីនៅក្នុងប្រទេសចិនទាំងអស់នោះមិនបានពឹងផ្អែក ឫ បណ្តាក់ទុនត្រឹមទីក្រុងមួយក្នុងប្រទេសចិនប៉ុណ្ណោះទេ តែពួកគេបានចំណេញប្រាក់ទាំងអស់នោះពីប្រទេសចិនទាំងមូលតែម្តង ដូចជាលោក Jack Ma និង លោក Pony Ma ជាដើមដែលបានបង្កើតក្រុមហ៊ុនរបស់ពួកគេដោយពឹងផ្នែកលើប្រព័ន្ធផ្សព្វផ្សាយដែលបានជួយជាចំណែកដ៏ធំដែលអាចជួយលោកឲ្យក្លាយជាមហាសេដ្ឋីក្នុងមួយពព្រិចភ្នែក។
ចំណែករឿងដែលគួរឲចាប់អារម្មណ៏ពីក្រុមហ៊ុនស្រាវជ្រាវមួយទៀតបានប៉ាន់ប្រមាណថា “សព្វថ្ងៃកំណើនមហាសេដ្ឋីនៅប្រទេសចិនបានកើនទ្វេដងបើធៀបនឹងមហាសេដ្ឋីដែលរស់នៅសហរដ្ឋអាមេរិក”៕
ប្រភព៖ khmerload
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង