កាន់តែខ្លាំងខ្លា ចិននឹងបន្តជំនួយឥតសំណងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៏កាន់តែលើសលប់
Connect with us

គួរដឹង

កាន់តែខ្លាំងខ្លា ចិននឹងបន្តជំនួយឥតសំណងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៏កាន់តែលើសលប់

ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី២​លើ​លោក សាធារណរដ្ឋ​ប្រជាមានិត​ ​ចិន បាន​ប្រើ​ប្រាស់​គោលនយោបាយ​ដ៏ទាក់ទាញមួយ​ដែល​ សារព័ត៌មាន​អង់គ្លេស The Sun ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ដាក់​ឈ្មោះ​ថា​ ជា​ការ​​ដាក់​អាណានិគម​​លើ​បណ្ដា​ប្រទេស​តូចៗ តាម​រយៈ​ប្រាក់​កម្ចី​ដ៏​ច្រើន ដែល​ប្រទេស​ទាំង​នោះ មិន​អាច​សង​ត្រឡប់​វិញ​បាន។

ក្នុង​រូបភាព​ដែល TheSun បាន​បង្ហាញ​ថា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​​ប្រធានាធិបតី ស៊ីជិនពីង ប្រទេស​ ម៉ុងតេណេក្រូ (Muntenengro) ជំពាក់​ ៨៦៥ លាន​ផោន​ Djibouti ជំពាក់ ១,១ពាន់​លាន​ផោន Kyrygzstan ជំពាក់​ ១,២ពាន់​លាន​ផោនPapua New Guinea ជំពាក់ ៤៩៨ លាន​ផោន Samoa ជំពាក់ ១៨១​លាន​ផោន ប៉ាគីស្ថាន​ជំពាក់ ៤១​ពាន់​លាន​ផោនម៉ាល់ឌីវ​ជំពាក់ ៩៦៨លាន​ផោន ឡាវ​ជំពាក់ ៨៣៨ លាន​ផោន និង​ Fuji ជំពាក់ ៤៩៦លាន​ផោន

តាម​រយៈ​ការ​ឱ្យ​ប្រាក់​កម្ចី​ មិន​អាច​សង​ត្រឡប់​មក​វិញ​​ ដែល​ត្រូវ​បាន​សារព័តមាន​អង់គ្លេស​ ដាក់​ឈ្មោះ​ថា​ “អន្ទាក់បំណុល​​ការទូត (Debt-trap diplomacy) ឬ ​បំណុលអាណានិគម (Debt colonialism)” នេះ ចង់​មិន​ចង់ ប្រទេស​កូន​បំណុល ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​ ឬ​ដាច់​នឹង​ឱ្យ​​ម្ចាស់​បំណុល ដាក់​​មូលដ្ឋាន​យោធា​លើ​ទឹកដី​របស់​ខ្លួន។

ជាក់​ស្ដែង​ប្រទេស​​ស្រីលង្កា​កាល​ពី​ឆ្នាំ​មុន បាន​ប្រគល់​កំពង់ផែ​ឱ្យ​​​ក្រុមហ៊ុន​ដែល​ជា​របស់​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គ្រប់គ្រង​​ក្នុង​កិច្ចសន្យា ៩៩​ឆ្នាំ ដើម្បី​ជា​ការ​ឆ្លើយ​តប​បំណុល​​​​ច្រើន​ជាង ១ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​ជំពាក់​ចិន​។ ​ចំណែក​ប្រទេស Djibouti ​ជា​មូលដ្ឋានទ័ព​​សំខាន់​​អាមេរិក​នៅ​ទ្វីប​អាហ្វ្រិក ក៏​មើល​ទៅ​ទំនង​​​នឹង​ប្រគល់ ការគ្រប់គ្រង​កំពង់ផែ​ ទៅ​ឱ្យ​ក្រុមហ៊ុន​​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដូច​​គ្នា។

ខណៈ​ប្រទេស Tonga ក៏​ជាប់​បំណុល​ចិន​ច្រើន​ផង​ដែរ ហើយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ​ព្រួយ​បារម្ភ​ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​មាន​កម្លាំង​ធំ​ជាងគេ​លើ​លោក​នេះ អាច​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជាតិ​ខ្លួន​ផង​ដែរ ហើយ​លោក​ក៏​ជម្រុញ​ឱ្យ​បណ្ដា​កោះ​នៅ​ប៉ាស៊ីហ្វិក​ផ្សេងទៀត ចូល​រួម​គ្នា ដើម្បី​ស្នើសុំលុប​កម្ចី​នេះចោល។

កាល​ពី​ខែ​មេសា​ កន្លង​ទៅ​ បាន​បង្ហាញ​នូវ​មហិច្ឆតា​មួយ​ទៀត​គឺ​ការ​ចាប់យក​ប្រទេស​ដែនកោះ Vanuatu ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​មួយ​នៅ​ទីនោះ។ បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​ The Times បាន​ឱ្យ​ដឹង​ថា​ នេះ​គឺ​ជា​​ចេតនាមួួយ​ដែល​ធ្វើ​ឱ្យ​អូស្ត្រាលី មិន​សប្បាយ​ចិត្ត។ Vanuatu ជំពាក់បំណុល​ចិន​ ១៩១​លាន​ផោន។

ដោយ​ឡែក សម្រាប់​ប្រទេស​កម្ពុជា​វិញ​ ក៏​ខ្ចី​បំណុល​ចិនក្នុង​ក្រប​ខណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​ច្រើន​ដែរ បន្ថែម​ពី​លើ​ទំហំ​នៃ​ការ​វិនិយោគ​ដែល​មិន​ខ្វះ​បាន​ ជា​ពិសេស​​ក្នុង​វិស័យ​សំណង់​នា​ពេល​ថ្មីៗ​នេះ។ ​យោង​តាម​គេហទំព័រ​ក្រសួង​ព័ត៌មាន​ ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ ​ថ្លែង​ក្នុង​កម្មវិធី​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅ​ស្ពានអាកាសផ្សារដីហ៊ុយ កាល​ពី​ប៉ុន្មាន​ខែ​មុន​ បាន​ប្រកាសថា បញ្ហាវត្ត​មាន​ជន​ជាតិចិនច្រើននៅកម្ពុជា ពលរដ្ឋ​មិន​គួរ​បារម្ភ​នោះ​ទេ​ ព្រោះ​វត្តមាន​ពួក​គេ​​​ គ្រាន់​តែ​ជាតម្រូវការនៃការសាងសង់ ព្រោះ​បច្ចុ​ប្បន្ន​​ការវិនិយោគភាគច្រើនជាពិសេសលើការកសាងហេដ្ឋារចនាសម្ពន្ធ័ គឺបានមកពី​ប្រទេស​ចិន ហើយកម្ពុជាមិនទាន់មានលទ្ធភាព ផ្គត់ផ្គង់អ្នកបច្ចេកទេសនិងកម្មករជំនាញ ឲ្យចិន​គ្រប់​គ្រាន់​​​នោះ​ទេ ដែលតំរូវឲ្យប្រទេសចិនបញ្ជូនអ្នកជំនាញរបស់គេមកកម្ពុជា។​  ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​​បាន​ប្រកាស​ផង​ដែរ​ថា​ កម្ពុជា-ចិនគឺជាមិត្តភាពដែកថែប ហើយគ្មានការខាតបង់ណាមួយឡើយចំពោះ កម្ពុជាដែល​រាប់​អានចិនជាមិត្ត។ មិនមែនគ្រាន់តែកម្ពុជាទេ សូម្បីតែប្រទេសសមាជិកអាស៊ានទាំង១០ ក៏ទទួល​បានផលប្រយោជន៍ច្រើនណាស់ពីចិន ជាពិសេសលើការនាំចេញទំនិញទៅកាន់ប្រទេសចិន ក៏ដូចជាគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ​៕

ប្រភព៖ Bizkhmer

មតិយោបល់

ពីនេះពីនោះ12 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ13 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ13 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ13 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត13 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK