នៅខាងក្រោយគុណប្រយោជន៍របស់ពងទាកូន ធាតុពិតគឺអាវុធសម្លាប់អ្នកយ៉ាងងាយស្រួល!
Connect with us

សុខភាព & សម្រស់

នៅខាងក្រោយគុណប្រយោជន៍របស់ពងទាកូន ធាតុពិតគឺអាវុធសម្លាប់អ្នកយ៉ាងងាយស្រួល!

ពង​ទា​កូន​ជា​ចំណី​តាម​ផ្លូវ​ដែល​មាន​ភាព​ពេញ​និយម​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា។​ ប៉ុន្តែ​សម្រាប់​អ្នក​ចូល​ចិត្ត​និង​ញ៉ាំ​ពង​ទា​កូន​ញឹក​ញាប់​អាច​ប៉ះពាល់​សុខភាព​ ដែល​អ្នក​​គួរ​យល់​ដឹង​ពី​របៀប​និង​ពេល​វេលា​ញ៉ាំ​ដើម្បី​ញ៉ាំ​ទៅ​ប៉ូវ​កម្លាំង​និង​មិន​ប៉ះពាល់​។​ ខាង​ក្រោម​នេះ​ជា​របៀប​ញ៉ាំ​ពងទាកូន​ដែល​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​កូន​​ ជៀសវាង​កុំ​ឲ្យ​ឈឺ៖

១.​ មិន​ត្រូវ​ញ៉ាំ​ពេល​យប់​នោះ​ទេ​

ពង​ទា​កូន​ជា​ចំណី​ពេល​ល្ងាច​និង​ពេល​យប់​ដ៏​ពេញ​និយម​មួយ។​ ប៉ុន្តែ​ញ៉ាំ​វា​នៅ​ពេល​យប់​គឺ​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ។​ ក្នុង​ពង​ទា​កូន​មួយ​គ្រាប់​មាន​ ថាមពល​១៨២​ កាឡូរី,​ ប្រូតេអ៊ីន​ ១៣,៦​ក្រាម​,​ លីពីត​ ១២,៤​ ក្រាម​,​ កាល់ស្យូម​ ៨២​ មិល្លីក្រាម​ និង​ កូលេស្តេរ៉ល​ ៦០០​។​ ម៉្យាង​ទៀត​ ពងទា​កូន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​លើស​ឈាម​ និង​អាការ​ផ្សេង​ៗ​ទៀត​ដូចជា​ តឹង​ពោះ​ខ្លាំង​ និង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ។​ ម៉ោង​ដែល​អ្នក​គួរ​ញ៉ាំ​គឺ​ពេល​ព្រឹក​ ប៉ុន្តែ​មិន​ត្រូវ​ញ៉ាំ​ញឹក​ញាប់​ពេក​ទេ។​

២.​ កូន​ក្មេង​មិន​គួរ​ឲ្យ​ញ៉ាំ​ពង​ទា​កូន​ឡើយ​

កូន​ក្មេង​អាយុ​ក្រោម​ ៥​ ឆ្នាំ​មិន​គួរ​ញ៉ាំ​ពង​ទា​កូន​ច្រើន​ពេក​ទេ​ ព្រោះ​កូន​ក្មេង​ ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ខ្សោយ​ ដូច្នេះ​ពេល​ញ៉ាំ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​អាការ​ស្ទះ​ពោះ​វៀន​ ឬ​ឆ្អល់​ពោះ​ជា​ដើម។​

កូន​ក្មេង​អាយុ​លើ​ ៥​ ឆ្នាំ​ ពង​ទា​កូន​១​គ្រាប់​​អាច​ញ៉ាំ​បាន​ពាក់​កណ្ដាល​ ហើយ​ ១-២​ ដង​ក្នុង​មួយ​សប្ដាហ៍​។​ ការ​ញ៉ាំ​ហួស​កម្រិត​នឹង​ធ្វើ​ឲ្យ​កូន​ក្មេង​លើស​វីតាមីន​ A ​ និង​មាន​បញ្ហា​ដល់​ការ​លូត​លាស់​នៃ​ឆ្អឹង​ផង​ដែរ។​

លើសពីនេះទៅទៀតអ្នក​ធាត់ មនុស្សចាស់ អ្នកជំងឺដែលមានសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺក្រិនថ្លើម ជំងឺស្ទះសរសៃឈាមបេះដូងគួរតែកំណត់ការញ៉ាំអាហារនេះ។ មានតែមនុស្សពេញវ័យដែលមានសុខភាពល្អប៉ុណ្ណោះដែលគួរតែទទួលទាន​ ពងទា​កូន​ពីរក្បាលរៀងរាល់សប្ដាហ៍។

ញ៉ាំ​ពង​ទា​កូន​ជា​មួយ​ខ្ញី​​ជួយ​សុខភាព​ច្រើន

ខ្ញី​អាច​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​ស្រូល​ និង​ជា​គ្រឿង​ផ្សំ​ដ៏​ល្អ​មួយ​ជួយ​បន្ថយ​អាការ​ផ្ដាសាយ។​ ដូច្នេះ​ញ៉ាំ​ខ្ញី​ជា​មួយ​ពង​ទា​កូន​ជួយ​ឲ្យ​អ្នក​ស្រួល​ខ្លួន​ដោយ​មិន​បារម្ភ​រឿង​មិន​រំលាយ​អាហារ។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី​ ញ៉ាំ​អាហារ​នេះ​ត្រឹម​ ១-២​ ដង​ មួយ​ដង​ ១-២ គ្រាប់​ក្នុង​មួយ​អាទិត្យ​ គឺ​គ្រប់គ្រាន់​ហើយ៕​

ប្រភព៖ កញ្ញា

មតិយោបល់

ពេញនិយម