អ្វីទៅ លោ្ខនខោល? អ្វីទៅ ល្ខោនរបាំងមុខ? កូនខ្មែរដឹងទេ?
Connect with us

គួរដឹង

អ្វីទៅ លោ្ខនខោល? អ្វីទៅ ល្ខោនរបាំងមុខ? កូនខ្មែរដឹងទេ?

ប្រទេស​កម្ពុជា ឬ ខ្មែរ គឺជា​ដែនដីសុវណ្ណភូមិ​ដ៏​ចំណាស់​មួយ​ដែល​បាន​កកើត​ទឹកដី​មុនគេ​បង្អស់​ក្នុង​ឧបទ្វីបឥណ្ឌូចិន​នេះ ពោលគឺ​កើតឡើង​តាំងពី​មិនទាន់មាន​ប្រទេសជិតខាងមួយចំនួនទៅទៀត ។ យ៉ាងណាមិញ ខ្មែរ ក៏​ជា​ជាតិ​សាសន៍​មួយ​ដែលមាន​អរិយធម៌​ខ្ពង់ខ្ពស់ និង សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ ដ៏​ចំណាស់​ជាច្រើន​ផងដែរ ក្នុងនោះ​រាប់​តាំងពី «​ល្ខោនខោល​» ឬ «​ល្ខោន​ពាក់​របាំងមុខ​» ជាដើម ។​

ដើម្បីចូលរួមអភិរក្ស និង ថែរក្សាទម្រង់សិល្បៈល្ខោនខោលខ្មែរ ​នា​ថ្ងៃនេះ «​ប្រជាប្រិយ​» នឹង​លើកយក​អំពី​ប្រវត្តិ​នៃ​ល្ខោនខោល​ដែលជា​​សិល្បៈ​បុរាណដ៏​ចំណាស់​មួយ​របស់​ខ្មែរ​យ៉ាងពិត​ប្រាកដ និង ជា​របស់​ខ្មែរ​តែមួយគត់ បើទោះជា​ជាតិ​សាសន៍​ដទៃ​ព្យាយាម​កាឡៃ​បំភ្លៃ​ក្តី ។ បើតាម​វេ​ប​សាយ វិ​គី​ភី​ឌា បានឱ្យដឹង​យ៉ៗ​ថា ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា មាន​ដើមកំណើត​នៃ​ការសម្តែង​មុន​សម័យអង្គរ ។ ល្ខោនខោល ត្រូវបាន​គេ​ជឿជាក់ថា បានចាប់ផ្តើម​ក្នុងអំឡុង​ប្រហែល​សតវត្សរ៍​ទី ៩ តាមរយៈ​ចម្លាក់​លឹប​នៅតាម​ជញ្ជាំង​អង្គរ ។​

ក្នុងសម័យ​អង្គរ ល្ខោនខោល ត្រូវបាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំ​ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណ​ខ្មែរ ។ ហេតុផល​ដែល​ពិតប្រាកដ​នៅតែ​មិនទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ដោយសារ​ការ​ដុះដាល​នៃ​សាសនា​ធ្វើ​ឲ្យ​សាសនាព្រាហ្មណ៍ មាន​ជម្លោះ​ជាមួយ​សាសនាព្រះពុទ្ធ ក្នុង​រាជ​កាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ (១២៤៣- ១២៩៥) ។ ក្នុងនោះ​មាន​នារី​របាំ​ជាច្រើន​ត្រូវបាន​សម្លាប់ និង ធ្វើជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មានការ​ហ្វឹកហាត់​អ្នករបាំ​បុរស ដើម្បី​បង្កើត​របាំ​នេះ​ផ្អែកទៅលើ​អ្នក​កាន់សាសនា​ព្រះពុទ្ធ ។​

រឿង​មួយទៀត ដែល​ជាក់លាក់​អំពី​ការសម្ដែង​ដោយ​ល្ខោនខោល​គឺ រឿង​រាមកេរ្តិ៍ ដែលជា​រឿងព្រេង​របស់​ខ្មែរ​សម័យ​រាមាយណៈ ។ ការសម្ដែង​រួមបញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទានរឿង ដែល​ដើរតួ​សំខាន់​ក្នុងការ​សម្ដែង និង វង់ភ្លេង​បុរាណ​គឺ វង់ភ្លេង​ពិណពាទ្យ ។ ល្ខោន​គឺមាន​ប្រជាប្រិយភាព​ក្នុងសម័យ​លន់នល់ និង ពេល​បន្ទាប់មក​ក៏​ក្លាយរបាំ​សំណព្វ​របស់​ស្តេច សីហនុ ។

ពេលនោះ​មាន ៨ ក្រុម​ល្ខោន​ដែលមាន​ជំនាញ ហើយ​បន្ទាប់មក​ត្រូវ​បែកខ្ញែក​ដោយសារ​សង្គ្រាម តែ​នៅពេល​បច្ចុប្បន្ននេះ​នៅសល់តែ​មួយក្រុម​គឺ​នៅ​វត្ត​ស្វាយ​អណ្ដែត ចំងាយ ១៥ គីឡូ​ម៉ែត ពី​ទីក្រុង​ភ្នំពេញ ។

ក្រុម​ថ្មី​ពីរ​ទៀត​បានចាប់ផ្តើម​ក្នុង​សង្គ្រាម​រួមមាន​ក្រុម​កំពង់ធំ និង ក្រុម​ល្ខោន​ជាតិ ដែល​មកពី​មន្ទីរ​វិចិត្រសិល្បៈ និង ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ។ ហើយ​បច្ចុប្បន្ននេះ ល្ខោនខោល ក៏​ជា​ផ្នែក​មួយ​នៅក្នុង​តារាង​កាលវិភាគ​សិក្សា​នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​ផងដែរ ៕

ប្រភព៖ ប្រជាប្រិយ

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK