យី បន្លំខ្លួនធ្វើជាអ្នកដឹកឥវ៉ាន់អោយគេស្រាប់តែលួចទិញពេជ្រអោយប្រពន្ធរាប់ម៉ឺនដុល្លារ
Connect with us

គ្រួសារ & ស្នេហា

យី បន្លំខ្លួនធ្វើជាអ្នកដឹកឥវ៉ាន់អោយគេស្រាប់តែលួចទិញពេជ្រអោយប្រពន្ធរាប់ម៉ឺនដុល្លារ

គេថាមនុស្សមិនអាចមើលតែសម្បកក្រៅបានទេ ព្រោះអ្នកខ្លះធ្វើខ្លួនសាមញ្ញបំផុតប៉ុន្តែអាចមានលទ្ធភាពទិញរបស់មានតម្លៃជាច្រើន ហើយអាចបំពេញចិត្តមនុស្សជាទីស្រលាញ់មិនអាចខ្វះចន្លោះឡើយ។ ជាក់ស្ដែង បុរសម្នាក់ជាថៅកែហាង ដែលធ្លាប់តែស្លៀកពាក់ខោខ្លី ធ្វើខ្លួនសាមញ្ញ ដឹកឥវ៉ាន់អោយភ្ញៀវ ពេលម៉ូតូឌុបមិននៅ ហើយបានទាំងលុយធីបផងនោះ បានធ្វើអោយប្រពន្ធរំភើបចិត្តព្រោះតែកាដូចិញ្ចៀនពេជ្រមួយវង់ តម្លៃជាង ៤ម៉ឺនដុល្លារ។

បើតាមការរៀបរាប់នៅលើគណនីហ្វេសប៊ុក របស់នារីជាប្រពន្ធឈ្មោះ Ngil Vaddarakalin បានអោយដឹងថា បុរសជាប្តីបានធ្វើអោយខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តងពេលស្ងាត់ៗទិញចិញ្ចៀនយកមកអោយទាំងយប់។ អ្នកនាងបាននិយាយថា កាលពីមុន ប្តីតែងប្រាប់ថា មិនអោយរបស់មានតម្លៃស្មើឡាន និងផ្ទះ ទៅពាក់លើដៃ វាមិនល្អឡើយ សុខចិត្តទុកលុយជាប់ខ្លួនដើម្បីរកស៊ីវិញប្រសើរជាង។

ស្រាប់តែពេលយប់ បុរសជាប្តីបានយកកាដូមកអោយប្រពន្ធហើយបើកមើលភ្លាម ក៏ឃើញចិញ្ចៀនពេជ្រមួយវង់ តម្លៃ ៤១៤៧១ ដុល្លារ។ ចិញ្ចៀនដ៏ភ្លឺចិញ្ចាចនោះ មានទំហំ ៨,១លី មានរចនាម៉ូដយ៉ាងស្រស់ស្អាត។ ឃើញបែបនេះប្រពន្ធមានអារម្មណ៏ថារំភើបចិត្តផង និងអាណិតប្តីផងព្រោះតែប្តីរបស់ខ្លួនជាមនុស្សសាមញ្ញ មិនចូលចិត្តបង្ហាញឡើយ ហើយមានពេលខ្លះស្លៀកខោខ្លី ដឹកឥវ៉ាន់អោយគេច្រឡំម៉ូតូឌុបក៏មាន។

អ្នកនាង Ngil Vaddarakalin បានរៀបរាប់ថា មានពេលមួយនោះ​ប្តីរបស់នាងស្លៀកខោខ្លី ដឹកឥវ៉ាន់អោយភ្ញៀវស្រាប់តែគេអោយលុយធីប ១០០០០រៀល ព្រោះស្មានតែម៉ូតូឌុប។​ មកដល់ផ្ទះវិញ ប្តីថែមទាំងអួតប្រពន្ធថែមទៀត។ ឃើញស្ងាត់ៗបែបនេះ ស្រាប់តែទិញចិញ្ចៀនពេជ្រអោយប្រពន្ធហើយប្រាប់ថា ឃើញឈឺពេក​ទើបទិញអោយដើម្បីសប្បាយចិត្តស្រស់ស្រាយឡើងវិញ កុំអោយទៅពេទ្យញឹក។

ខាងក្រោមនេះ ជាការបង្ហោះទាំងស្រុងរបស់អ្នកស្រី៖ “ដេកមិនលក់ទេលោកអើយ! ប្តីខ្ញុំចេះរៀនតាមគេមក surprise ប្រពន្ធទាំងយប់។ ប៉ុន្តែលើកនេះ បែបសាហាវម៉ង អោយតាប្រាប់ថាស្រលាញ់ គ្រាប់ធំហើយ Mention អោយមើលយាយដាក់ប្រពន្ធថាកុំយកឡាន ឬផ្ទះទៅពាក់លើដៃអត់ល្អទេអូន ទុកលុយទៅ។ គិតមិនដល់ថាហ៊ានទិញអោយសោះ អញ្ចឹងបានម៉ានយប់ហ្នឹងយល់សប់ល្អគិតថាមានលាភអីហើយ មែនទែន។ សុំសរសើរប្តីខ្ញុំមួយថ្ងៃមួយថ្ងៃពាក់តែខោខ្លីនៅហាង ពេលខ្លះទៅដឹកឥវ៉ាន់អោយទៀត ពេលស្ទះឥវ៉ាន់ពេក។ មានម៉ូយខ្ញុំខ្លះហុចលុយធីបអោយគាត់ទៀត​​ ពេលមកដល់ហាងគាត់អួតថា គេអោយលុយធីបគាត់ ១០០០០រៀល អត់មានអ្នកនឹកស្មានថាពូម៉ូតូឌុបមួយនេះមានលុយទិញ ពេជ្រ  ៨,១លី អោយប្រពន្ធទេ អ្នកដឹងបានដឹង។ បងប្អូនម៉ូយៗ បើឃើញមុខគាត់ដឹកឥវ៉ាន់អោយកុំភ្លេចអោយលុយគាត់ច្រើនៗផង៕ 

ប្រភព៖ Reak Reay

មតិយោបល់

គួរដឹង2 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង2 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ6 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ6 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ12 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK